ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្លិប Man Utd នឹង​ប្ដូរ​ឈ្មោះ​អឌ្ឍចន្ទ​(​កន្លែង​ទស្សនិកជន​អង្គុយ​ទស្សនា​)​ប៉ែក​ខាងត្បូង​ទៅ​ជា​ឈ្មោះ​របស់​លោក​Sir Bobby Charlton​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​អតីត​កីឡាករ​ប្រវត្តិសាស្ដ្រ​ដែល​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្លាយជា​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ​១៩៦៦ ។

បច្ចុប្បន្ន លោក​Sir Bobby Charlton មាន​អាយុ​៧៨​ឆ្នាំ បាន​ទទួល​ការ​ដាក់​ឈ្មោះ​ត្រង់​អឌ្ឍចន្ទ​ខាងត្បូង​ជា​ផ្លូវការ​លើក​ដំបូង​ក្នុង​ពេល​ប្រកួត​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ដោយ​ក្លិប​Man  Utd ស្វាគមន៍​ក្លិប​Everton នៅ​ថ្ងៃ​ទី​២ មេ​សា ខាង​មុខ ។ នៅ​ឆ្នាំ​២០១១​ក្លិប Man  Utd បាន​ប្ដូរ​ឈ្មោះ​អ​ឌ្ឃ​ចន្ទ​ខាងជើង​ជា​ឈ្មោះ​របស់​លោក Sir Alex Ferguson​ក្នុង​នាម​ជា​គ្រូបង្វឹក​ឆ្នើម​របស់​ក្លិប​Man Utd ផង​ដែរ  ៕