ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​ប៊ុ​ុ​ន សត្យា ជា​ប្រធាន បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​៥​នាក់ ដែល​ជា​បក្សពួក​ក្រុម​ចោរប្លន់​ទូ​មាស​នៅ​ខេត្តបាត់ដំបង ប្រគល់​ទៅ​ឱ្យ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បន្ទាប់​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ទី​១៥ កុម្ភៈ ស្ថិត​នៅ​មុខ​បឋម​សិក្សា​បឹង​សាឡា​ង ក្រុម​ទី​៩ ភូមិ​៣ ផ្លូវ​២៥៩ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សែ​ម ប៊ុ​ន​សាត ដែល​ត្រូវ​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ការ​ស្រាវជ្រាវ​តាម​ប្រមាញ់ និង​មាន​ដីកា​ពី​តុលាការខេត្ត​បាត់ដំបង ។