ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

YONHAP រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​យន្តហោះ​កំបាំង​កាយ​ធុន F-22 មក​កាន់​កូរ៉េ​ខាត​ត្បូង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បង្ហាញ​កម្លាំងយោធា​ប្រឆាំង​កូរ៉េ​ខាងជើង ។

យន្តហោះ F-22 ជា​យន្តហោះ​យុទ្ធសាស្ត្រ​ទំនើប​របស់​អា​មេ​រិ​ក​នឹង​បញ្ជូន​មក​កាន់​ឧបទ្វីប​កូរ៉េ​នា​ថ្ងៃ​ទី​១៧ កុម្ភៈ ដើម្បី​ចូលរួម​ក្នុង​សម​យុទ្ធ​យោធា​មួយ រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន ។

យន្តហោះ F-22 បំបាំងកាយ​អាច​គេច​ផុត​ពី​ការ​ចាប់​របស់​រ៉ា​ដា ហើយ​អាច​ផ្ទុក​គ្រាប់បែក និង​គ្រាប់​មី​ស៊ី​ល​នុយក្លេអ៊ែរ ។ វា​អាច​ហោះ​​ចេញពី​ប្រតិបត្តិការ​បាន​ចម្ងាយ​ដល់​ទៅ​២.១៧៧​គ​.​ម ។ យន្តហោះ F-22 ដែល​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​អាកាសចរណ៍​កោះ​អូ​គី​ណា​វ៉ា ជប៉ុន អាច​ហោះ​មក​ដល់​ឧបទ្វីប​កូរ៉េ​ត្រឹម​២​ម៉ោង​ប៉ុណ្ណោះ ។