Kawasaki Ninja HR2 អាច​បើក​​ក្នុង​ល្បឿន​៣៨៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

Kawasaki Ninja HR2 អាច​បើក​​ក្នុង​ល្បឿន​៣៨៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

Ninja HR2 ត្រូវ​បាន​គេ​ដឹង​ថា​ជា​ម៉ូតូ​ប្រណាំង​ដ៏​ទំនើប​បំផុត​របស់​ក្រុមហ៊ុន​ Kawasaki។ ម៉ូតូ​ម៉ូដែល​នេះ​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​តារាង​កំពូល​ម៉ូតូ​របស់​ពិភពលោក​ផង​ដែរ​។​ ក្រៅ​ពី​មាន​រូប​រាង​ដ៏​ទាក់​ទាញ​ HR2 ក៏​បាន​បំពាក់​នូវ​ម៉ាស៊ីន​កម្លាំង​ដល់​ទៅ​ ៩៩៨សេះ​ផង​ដែរ​។ លើស​ពី​នេះ​វា​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រព័ន្ធ​អេឡិចត្រូនិក​ ប្រព័ន្ធ​បូម​ពិសេស ​និង​ប្រព័ន្ធ​បន្ថយ​កម្ដៅ​របស់​ម៉ាស៊ីន​យ៉ាង​ទំនើប។
 
Kawasaki Ninja HR2 អាច​បើក​​ក្នុង​ល្បឿន​៣៨៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
 
ដោយ​សារ​តែ​កម្លាំង​ដ៏​ខ្លាំង​​ HR2 ត្រូវ​បាន​អ្នក​ជំនាញ​នានា​យក​ទៅ​ធ្វើ​ការ​សាកល្បង​ដើម្បី​ដឹង​ជាក់លាក់​ពី​ឥទ្ធិពល​នៃ​កម្លាំង​ពិត​របស់​វា។​ ក្នុង​ចំណោម​ការ​សាកល្បង​ទាំង​នោះ​គេ​រក​ឃើញ​ថា​ HR2 អាច​បើកបរ​បាន​ដល់​ល្បឿន ៣៨៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​ពួក​គេ​អះ​អាង​ថា​ Kawasaki Ninja HR2 អាច អាច​បើកបរ​បាន​ដល់​ល្បឿន ៤០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើ​​ផ្លូវ​​ត្រង់​។
 

 

ប្រែ​សម្រួល៖រដ្ឋ
ប្រភព៖carscoops