ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លុប​ចោល​កិច្ចសន្យា​ម៉ៅ​ការ​ប្រមូល​ចំណូល​ភាស៊ី​ទាំងអស់​របស់​លោកស្រី រត្ន សុភាព​។ នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ជម្រាប​ជូន​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក​ស៊ូ ភិ​រិ​ន្ទ រដ្ឋលេខាធិការ​ទី​ស្តី​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ ដែល​អ្នកកាសែត​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ​។

រដ្ឋាភិបាល​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច ១-​លុប​កិច្ចសន្យា​ទាំងអស់​របស់​លោកស្រី រត្ន សុភាព ២-​អនុវត្តន៍​វិធានការ​តឹងរ៉ឹង ដើម្បី​ទាមទារ​បំណុល​ទាំងអស់ និង​៣-​អនុញ្ញាត​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ស្វែងរក​អ្នកម៉ៅការ​ភាស៊ី​ថ្មី ដោយ​អនុវត្តន៍​នីតិវិធី​ហិរញ្ញវត្ថុ​ជា​ធរមាន​។

តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើរ​សុំ​លុប​កិច្ចសន្យា​ម៉ៅ​ការ​ប្រមូល​ភាស៊ី​ទាំងអស់ របស់​លោក​រត្ន សុភាព និង​មាន​ចំណារ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦ ។