ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​វីដេអូ​ teaser របស់​ Galaxy S7 មាន​អ្នក​មើល​រាប់​លាន​នាក់​

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​វីដេអូ​ teaser របស់​ Galaxy S7 មាន​អ្នក​មើល​រាប់​លាន​នាក់​

វីដេអូ​ខ្លី​របស់ Samsung មួយ បាន​​បង្ហាញ​ពី​បុរស​ម្នាក់​ពាក់ Gear VR ​សម្លឹង​មើល​ទៅ​ប្រអប់​ពន្លឺ​ពណ៌​ខៀវ​ធ្វើ​ឲ្យ​អ្នក​មើល​មាន​ចម្ងល់​ និង​ចង់​ដឹង​ថា​តើ​មាន​អ្វី​នៅ​ក្នុង​ប្រអប់​សម្ងាត់​មួយ​នោះ។

ត្រឹម​រយៈ​ពេល​២ សប្តាហ៍​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣១-មករា មក វីដេអូ​ teaser របស់ Galaxy S7 មួយ​នេះ មាន​​អ្នក​មើល​រហូត​ដល់​ទៅ​ជាង​២​លាន​នាក់ និង​មាន Comment​ ជិត​២​ពាន់​នាក់​។

 

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​វីដេអូ​ teaser របស់​ Galaxy S7 មាន​អ្នក​មើល​រាប់​លាន​នាក់​

 

មាន​អ្នក​ខ្លះ​និយាយ​ថា «​ឱ​ព្រះ​អើយ​! Samsung ​ជំនាន់​ក្រោយ​គឺ​ជា​ប្រអប់​ជ្រុង (Oh my god……….. The next Samsung is a cube)»​ ហើយ​ខ្លះ​ទៀត​និយាយ​ថា «​ការ​បែក​ធ្លាយ​វីដេអូ​របស់​ Samsung ​Galaxy S7​ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ គ្រាន់​តែ​ឈុត​ទី​១​សោះ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដល់​ម្ល៉ឹង​ទៅ​ហើយ​»​។ នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​នៅ​ក្នុង YouTube​ របស់​ Samsung ​ប៉ុណ្ណោះ​។

 

វិបសាយ​ជុំវិញ​ពិភពលោក​ដល់​ទៅ ៤៩០.០០០ វិបសាយ បាន​ចេញ​ផ្សាយ​ព័ត៌មាន​ និង​បង្ហាញ​វីដេអូ​នេះ ដោយ​មាន​អ្នក​ចូល​អាន​ និង​មើល​ជាច្រើន​នាក់​។ វិបសាយ VidShaker វិញ​បាន​បង្ហាញ​វីដេអូ​ខ្លី​របស់ ​Samsung នេះ​ដែរ ហើយ​មាន​អ្នក​ចូល​ទស្សនា​ជិត​២​លាន​នាក់ និង​អ្នក​ចុច Like រាប់​ពាន់​នាក់​។

 

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​វីដេអូ​ teaser របស់​ Galaxy S7 មាន​អ្នក​មើល​រាប់​លាន​នាក់​

 

បើ​ចង់​ដឹង​ថា​តើ​នឹង​មាន​អ្វី​នៅ​ក្នុង​ប្រអប់​សម្ងាត់​មួយ​នេះ ​សូម​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​ក្នុង​ព្រឹត្តិការណ៍​សន្និបាត​ទូរសព្ទ​ពិភពលោក​ឆ្នាំ ២០១៦ នៅ​​ទីក្រុង Barcelona ប្រទេស អេស្ប៉ាញ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់ http://vidshaker.com/samsung-galaxy-unpacked-2016-thenextgalaxy

 

 

អត្ថបទ៖ ពាណិជ្ជកម្ម