អូបាម៉ា៖ រវាងអាម៉េរិក និងអាស៊ាន អាចផ្តើមនូវ "ការចែករំលែកទស្សនៈ" ទៅលើការគ្រប់គ្រង នៅក្នុងតំបន់ឲ្យមាន សណ្តាប់ធ្នាប់

សាន់នីឡែន ៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាម៉េរិក បានថ្លែងកាលពីថ្ងៃចន្ទថា រវាងសហរដ្ឋ អាម៉េរិក និងអាស៊ាន ជាបឋមអាចចែករំលែកទស្សនៈ នៃការគ្រប់គ្រងក្នុងតំបន់ ឲ្យមានសណ្តាប់ធ្នាប់ ដែលនេះជា វិធានមួយជាអន្តរជាតិ ក្នុងនោះរាប់បញ្ចូល ទាំងសិទ្ធិសេរីភាពនៃការគ្រប់គ្រង ដែលទាំងនេះជាការ លើកកម្ពស់ ឲ្យកាន់តែល្អប្រសើរ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ឲ្យដឹងយ៉ាងដូច្នេះ ។

លោកអូបាម៉ា បានថ្លែងយ៉ាងនេះសំដៅលើសមុទ្រចិនខាងត្បូង ដែលចិន និងបណ្តាប្រទេសជាសមាជិកអាស៊ាន មានទំនាស់លើតំបន់ត្រួតស៊ីគ្នា ។ នេះជាការលើកឡើងនៅក្នុងសេចក្តីផ្តើម នៃកិច្ចប្រជុំកំពូលប្រព្រឹត្តឡើង និងនៅមុខថ្នាក់ដឹកនាំអាស៊ានទាំងអស់ ។

លោកអូបាម៉ា បានថ្លែងថា "ក្នុងអំឡុងពេលប៉ុន្មានឆ្នំាថ្មីៗនេះ សហរដ្ឋអាម៉េរិក បាននបង្កើននូវសុវត្ថភាព ដែលមានកងជំនួយសន្តិសុខ របស់យើងជួយដល់សម្ព័ន្ធមិត្តរបស់យើង និងដៃគូនានានៅក្នុងតំបន់ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង ដើម្បីការពារចំណងផ្លូវច្បាប់ ពេញលេញលើការធ្វើពាណិជ្ជកម្ម ហើយនិងការទទួលខុសត្រូវដល់វិបត្តមនុស្សធម៌ផងដែរ" ។

លោកក៏បានសង្កត់ធ្ងន់ថា "សម្រាប់កិច្ចប្រជុំកំពូលនេះ យើងអាចចែករំលែកនូវទស្សនៈរបស់យើង ទាំងអស់គ្នាចំពោះការគ្រប់គ្រង នៅក្នុងតំបន់ឲ្យមានសណ្តាប់ធ្នាប់ល្អ ដែលស្របទៅតាមច្បាប់អន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំងសេរីភាពនៃការគ្រប់គ្រង ដែលជាការលើកកម្ពស់ ហើយកន្លែងដែលមានជម្លោះទាំងពួងត្រូវបានដោះស្រាយ ប្រកបដោយសន្តិភាពពេញលេញ និងសមស្របតាមច្បាប់" ៕

អូបាម៉ា៖  រវាងអាម៉េរិក និងអាស៊ាន អាចផ្តើមនូវ "ការចែករំលែកទស្សនៈ" ទៅលើការគ្រប់គ្រង នៅក្នុងតំបន់ឲ្យមាន សណ្តាប់ធ្នាប់