អភិបាលខណ្ឌច្បារអំពៅ ចុះពិនិត្យទីតាំងសំណើ គម្រោងផ្លូវ២០១៦ នៅសង្កាត់ព្រែកថ្មី និងសង្កាត់ច្បារអំពៅ២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈ អភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោក ញាណ ច័ន្ទសោភា នាយករងរដ្ឋបាល លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និងលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅ២ បានអញ្ជើញចុះពិនិត្យសំណើគម្រោង ឆ្នាំ២០១៦ របស់សង្កាត់ព្រែកថ្មី និងទីតាំងសំណើគម្រោង ផែនការអភិវឌ្ឍន៍ សង្កាត់ច្បារអំពៅទី២ សម្រាប់ ឆ្នាំ២០១៦ ។

ផ្លូវមួយខ្សែដែលបាន ចុះពិនិត្យនាព្រឹក ថ្ងៃទី១៥ កុម្ភៈ ជាគម្រោងផ្លូវប្រើប្រាស់ ថវិការបស់សង្កាត់ឆ្នាំ២០១៦ ជាផ្លូវបេតុង ។ តាមរយៈផ្លូវបេតុង ដែលនឹងត្រូវស្ថាប នានាពេលខាងមុខនេះ នឹងបានជួយសម្រួលដល់ការ ធ្វើដំណើរជូនប្រជាពលរដ្ឋ ប្រើប្រាស់សម្រាប់ប្រកប របរចិញ្ចឹមជីវិត និងមានផាសុខភាព ក្នុងការរស់នៅផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវ ដោយបានផ្តាំផ្ញើការ សាកសួរសុខទុក្ខ ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងបានគិតគូរ ដល់ការលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅក្នុងមូលដ្ឋាន។ លោកអភិបាលខណ្ឌក៏បាន លើកឡើងអំពីការយកចិត្ត ទុកដាក់ពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលលោកតែងបានគិតគូរ និងអភិវឌ្ឍន៍មូលដ្ឋាន ជាមួយគ្នាលោកអភិបាល ក៏បានលើកឡើងអំពីការ អភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋទាំងអស់បាន សម្តែងនូវការសារទរ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសង្កាត់ ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ លើការលំបាក បញ្ហានានារបស់ពួកគាត់ ព្រមទាំងបាន ដោះស្រាយជូនពួកគាត់ បានទាន់ពេលវេលា៕