កុមារីអាយុ១៤ឆ្នាំ ត្រូវបុរសអាយុ ៧៥ឆ្នាំរំលោភបាន សម្រេចច្រើនដង បែកការណ៍ត្រូវ សមត្ថកិច្ចចាប់ខ្លួន

កំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ បុរសអាយុ៧៥ឆ្នាំម្នាក់ត្រូវបានតុលាការ ខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួន ក្នុងពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទ ចាប់រំលោភកុមារីអាយុ១៤ឆ្នាំម្នាក់ បានសម្រេចជាច្រើនដង នៅចុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបបែកការត្រូវបានឪពុកម្តាយកុ មារីរងគ្រោះដាក់ពាក្យប្តឹង និងត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងលំនៅដ្ឋាន ជនល្មើសស្ថិត ក្នុងភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពងត់ឆ្នាំង  ។

  នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖បុរស ជាជនសង្ស័យមានឈ្មោះ អ៊ុក ជូ អាយុ៧៥ឆ្នាំ ចំណែកកុមារីរងគ្រោះ មានអាយុជាង១៤ ឆ្នាំ ( សំបុត្រកំណើតកើតថ្ងៃទី ០៨ ខែកញ្ញាឆ្នាំ២០០១ ) ។

ករណីលួងលោមកុមារី ខាងលើចាប់រំលោភបានកើតឡើង នៅក្នុងអំឡុង ឮខែធ្នូ ឆ្នាំ២០១៥ ដោយជនសង្ស័យ ក្រោយពេលចាប់រំលោភ បានគម្រាមនឹងសម្លាប់ចោល បើសិនកុមារីរូបនោះ ហ៊ានប្រាប់ឪពុកម្តាយ និងអ្នកផ្សេងទៀត ទើបរឿងនេះមិនត្រូវបានបែកការកន្លងមក ។

ប៉ុន្តែនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ពេលកុមារីនោះទៅ ឃ្វាលគោនៅចុងភូមិពេលមានឱកាស ស្ងាត់ជនសង្ស័យចាប់កុមារី រងគ្រោះរំលោភជាថ្មីទៀត នៅក្រោមដើមឈើចុងភូមិ ក្នុងពេលនោះប្រជាពលរដ្ ឋក៏បានប្រះឃើញហើយក៏បាន ប្រាប់ឪពុកម្តាយប្តឹង អោយចាប់ខ្លួនជនល្មើសតែម្តង ។

 ជនសង្ស័យបានសារភាព នៅចំពោះមុខសមត្ថកិច្ច ថា   ខ្លួនពិតជាបានលួមលោមកុមារី រូបនោះរំលោភពិតមែន តែមិនចាំថ្ងៃខែគ្រាន់តែដឹងថា បានរំលោភច្រើនដង តាំងពីចុងឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ មានគេទាន់ទើបបែកការ ត្រូវសមត្ថកិច្ចចាប់ខ្លួន៕

កុមារីអាយុ១៤ឆ្នាំ ត្រូវបុរសអាយុ ៧៥ឆ្នាំរំលោភបាន សម្រេចច្រើនដង បែកការណ៍ត្រូវ សមត្ថកិច្ចចាប់ខ្លួន

កុមារីអាយុ១៤ឆ្នាំ ត្រូវបុរសអាយុ ៧៥ឆ្នាំរំលោភបាន សម្រេចច្រើនដង បែកការណ៍ត្រូវ សមត្ថកិច្ចចាប់ខ្លួន