សម្តេចតេជោ បង្ហាញពីការ ហូបបាយ ជុំគ្នានៅក្នុងកិច្ច ប្រជុំអាមេរិក-អាស៊ាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានបង្ហាញរូបភាពច្រើន សន្លឹកពីការ ហូបបាយជុំគ្នារវាង មេដឹកនាំពិភពលោក ដែលមាន លោក បារ៉ាក់ អូបាមា និងមេដឹកនាំអាស៊ាន១០ប្រទេសទៀត ក្នុងពេលពិភាក្សាការងារ ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ។

សម្តេចបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “នេះហើយគឺជារបៀបអាស៊ាន ដែលទោះ ជាពេលបាយក៏បាយការងារដែរ ។ សង្ឃឹមថា យុវជនយើងដែលជាអ្នកបន្តវេន និងរៀនសូត្រពីកិច្ច ការអាស៊ាន ឱ្យបានល្អ។ រូបភាពនេះគឺជារូបភាពបាយល្ងាចពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ។ ការពិភាក្សាប្រកបដោយ ស្មារតី សាមគ្គីភាព និងការទទួលខុសត្រូវ”៕