អាហារដ្ឋានដំរី-ស បង្ហូរកាកសំណល់ ប៉ះពាល់បរិស្ថាន និងរំខានការរស់នៅ ប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ កាកសំណល់ស្អុយរលួយជះក្លិន អាសាចន៍ដែលបង្ហូរចេញពី អាហារដ្ឋានដីរីស ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលនៅជុំវិញត្រពាំង តូចមួយស្ថិតក្នុងភូមិ ទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។

យោងតាមប្រជាពលរដ្ឋដែលនៅជុំវិញ ត្រពាំងមួយនោះ បាននិយាយថា ហាងអាហារដ្ឋានដំរី-ស បានបង្ហូរកាកសំណល់ស្អុយរលួយ កខ្វក់ជះក្លិនពិបាកដកដង្ហើមជារៀងរាល់ថ្ងៃ ពួកគាត់ជាពិសេស នៅពេលរាល់ល្ងាច ធំក្លិនកាកសំណល់ទាំងនោះស្ទើរតែ បរិភោគអាហារមិចូលដែលជាកត្តា មួយបានប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ  និងប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានទូទៅផងដែរ ។  

ជាច្រើនឆ្នាំកន្លងមកហើយ ហាងអាហារដ្ឋានដំរី-សមួយនេះ មិនដែលមានការបូមកាកសំណល់ យកទៅចោលអោយបានត្រឹមត្រូវនោះទេ គឺបានបង្ហូរកាកសំណល់គ្រប់ប្រភេទ រួមទាំងលាមកផងដែរចូលទៅក្នុងត្រពាំង ដែលនៅជាប់នឹងផ្លូវជាតិលេខ៥តែម្តង ។