ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ចងក​សម្លាប់ខ្លួន​មិនដឹង​មាន​មូលហេតុ នៅ​ស្រុក​ល្វាឯម

Doliprane TVC

ខេត្តកណ្តាល​៖ មាន​ក្មេង​ប្រុ​អាយុ ១៤ ឆ្នាំ​ម្នា​ក់បាន​ចងក​សម្លាប់​ខ្លួនឯង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ១១ និង ៤០ នាទី​ស្ថិតនៅ​ចំណុច​លើផ្ទះ​ឈ្មោះ ឌៀប មុ​ល ស្ថិតនៅ ភូមិ​អន្លុង ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល ។ លោក​វរៈសេនីយ៍ទោ ជា ថុល អធិការ​ស្រុក បានឱ្យដឹងថា​ជនរងគ្រោះ មានឈ្មោះ វី រ៉ា​វីន ភេទ​ប្រុស អាយុ ១៤ ឆ្នាំ​មុខរបរ​សិស្ស រស់នៅ ភូមិ​អន្លុង​ទ្រា ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ចងក​សម្លាប់ខ្លួន​មិនដឹង​មាន​មូលហេតុ នៅ​ស្រុក​ល្វាឯម

លោក​អធិការ​ស្រុក បាន​បន្តថា​នៅមុន​ពេល​កើតហេតុ ជនរងគ្រោះ បាន​ប្រលែង​លេង​ជាមួយ​បងប្អូន​ឈ្មោះ ឌៀប មុ​ល និង បងប្រុស​ប​ង្គើ​ត​ឈ្មោះ វី វណ្ឌី ។ ក្រោយមក​បងប្អូនជីដូន​មួយ និង បងប្រុស បាន​ដេក​មើល​ទូរទស្សន៍​នៅ​កណ្តាល​ផ្ទះ​ហើយ​ជនរងគ្រោះ​ដើរមក​បង្កាន់ដៃ​ផ្ទះ ស្រាប់តែ​បងប្រុស ជនរងគ្រោះ​បាន​ក្រឡេក​មក​ឃើញ​ជនរងគ្រោះ​ចងក​ជាប់ និង កន្ទុយ​ខ្សែ​ជ័រ​ពណ៍​ស​ខ្មៅ​ដែល​នៅសល់​ពី​ចង​ប​ង្អូ​ត​ហើយ​បាន​លៀន​អណ្តាត និង ក្រុមគ្រួសារ​បានដាក់​ជ​ន​រងគ្រោះ​មកក្រោម បាន​ស្លាប់​បាត់ទៅហើយ ។

ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ចងក​សម្លាប់ខ្លួន​មិនដឹង​មាន​មូលហេតុ នៅ​ស្រុក​ល្វាឯម

លោក​អធិការ​ស្រុក បាន​បន្តទៀតថា​តាម​កា​រស​ន្និ​ដ្ធា​ន​ជនរងគ្រោះ មិនមាន​បំណង​ចងក​ស្លាប់​ខ្លួន​ទេ​គឺ​បណ្តាលមកពី​ជនរងគ្រោះ​អង្គុយ​បង្គាន់​ដៃ​ផ្ទះ និង យក​កន្ទុយ​ខ្សែ​ធ្លាក់ស​ល់ពី​ចង​ប​ង្អូ​ចមក​រុំ​លេង​ខ្លួនឯង​ហើយ​ជនរងគ្រោះ បាន​ធ្លាក់​ពី​បង្កាន់ដៃ​ផ្ទះ​ចៃដន្យ ទើប​បណ្តាលឱ្យ​ទាក់​ខ្សែ​បណ្តាល​ស្លាប់​តែម្តង ។

ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ចងក​សម្លាប់ខ្លួន​មិនដឹង​មាន​មូលហេតុ នៅ​ស្រុក​ល្វាឯម

លោក​អធិការ​ស្រុក បាន​បន្តថា​សមត្ថកិច្ច​បច្ចេកទេស​ស្រុក បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ពុំ​ឃើញ​មាន​ស្នាក​ស្នាម​ឃាតកម្ម​ទេ ជនរងគ្រោះ​ពិតជា​ចងក​ស្លាប់​ខ្លួន និង ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕