កម្ពុជា​-​អារ៉ាប់​ប៊ី​សា​អូឌីត ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការជ្រើសរើស​ពលករ​

Doliprane TVC

​ភ្នំពេញ​: លោក អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃទី​១១​ខែ​កុ​ម្ភះ​កន្លងមក បាន​​ឈានដល់​ការ ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​មួយ ស្តីពី​ការជ្រើសរើស​ពលករ​កា​រងារ​តាម​ផ្ទះ និង​ការងារ​ទូទៅ ដើម្បី​នាំ​​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ប្រជាប្រិយ​បានទទួល​ឱ្យដឹង​ថា ពិធី​ចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​បានធ្វើ​ឡើង​ក្នុងខណៈ​ពេលដែល លោក រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅព្រះរាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត​ចាប់ពី​ថ្ងៃទី ៩-១២​ខែកុម្ភៈ​ឆ្នាំ​២០១៦​ នៅ​ទី​ក្រុ​​ង​រី​យ៉ា​ត​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​កន្លងមក​។​

កម្ពុជា​-​អារ៉ាប់​ប៊ី​សា​អូឌីត ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការជ្រើសរើស​ពលករ​

ក្នុង​សេចក្តីប្រកាស​នេះ​បាន​បញ្ជាក់ថា​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​រវាង​លោក អ៉ិ​ត សំហេង និង លោក​Mofarrej S. Al-Hoquabani រដ្ឋមន្ត្រីក្រសួង​ការងារ​អា រ៉ាប់​ប៊ី​សា​អូឌីត​នា​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៦​កន្លងទៅ​។​ក្នុង​កិច្ច​ព្រម​​ព្រៀង​នេះដែរ​គឺមាន​ពីរ​ចំណុច​សំខាន់​គឺ ទី ១​កិច្ចព្រមព្រៀង​ស្តីពី​ការជ្រើសរើស​ពលករ​ក​ងារ​ងារ​ផ្ទះ និង​ទី​២ កិច្ច​ព្រម​​ព្រៀង​ស្តីពី​ការជ្រើសរើស​ពលករ​កា​រងារ​ទូទៅ​។​

កម្ពុជា​-​អារ៉ាប់​ប៊ី​សា​អូឌីត ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការជ្រើសរើស​ពលករ​

​ក្រសួង​ការងារ​បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ដែរ​ថា កិច្ចព្រមព្រៀង​ថ្មី​នេះ គឺជា​ឧបករណ៍ ដ៏​សំខាន់​ក្នុងការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ​ខ្មែរ ដោយ ភាគី​ទាំងពីរ​ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធគ្រប់គ្រង​ជ្រើសរើស ការដាក់​​ឱ្យធ្វើ​ការ និង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​បទដ្ឋាន​ការងារ​សមរម្យ​និង​បទ​​ដ្ឋា​ន​សុវត្ថិភាព​ការងារ​។​ភាគី​ទាំងពីរ ក៏ត្រូវ​បង្កើត​គណៈកម្មកា​រ​បច្ចេកទេស​ចម្រុះ​មួយ ដើម្បី​ធ្វើការ​ប្រជុំពិភាក្សា​លម្អិត និង​ជាប្រចាំ​លើ​បញ្ហា​ប្រឈម​នានា ដែល​ពាក់ព័ន្ធ​និង​ការអនុវត្ត​លើ​កិច្ចព្រមព្រៀង​នេះ​៕ ដេប៉ូ​