បទសម្ភាសន៍​អំពី​កង្វល់​របស់​សង្គម​ស៊ីវិល​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​អារ៉ាប៊ី​សាអ៊ូឌីត

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលករ​ចំណាក​ស្រុក សម្ដែង​ការ​ព្រួយ​បារម្ភ និង​មាន​មន្ទិល​សង្ស័យ​ចំពោះ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia)

ការ​ព្រួយ​បារម្ភ​នេះ នៅ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ក្នុង​ការ​បញ្ជូន​ពលករ​កម្ពុជា ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នោះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​កម្ពុជា លើក​ឡើង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ពលករ​ខ្មែរ ហើយ​តម្រូវ​ឲ្យ​ប្រទេស​ទាំង​ពីរ​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ ដើម្បី​ប្រជុំ​ពិភាក្សា​លម្អិត និង​ជា​ប្រចាំ​លើ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលករ​ខ្មែរ​មួយ​ចំនួន​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត នោះ តែង​ទទួល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​បាប​ផ្សេងៗ​ពី​ថៅកែ ឬ​ម្ចាស់​ផ្ទះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី កញ្ញា ចេង ម៉េងជូ ជាមួយ​នឹង លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស អំពី​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។