តំណាង​បក្ស​ប្រឆាំង​ប្រមូល​ផ្ដុំ​គ្នា​នៅ​មួយ​កន្លែង​ដើម្បី​ការពារ​សុវត្តិភាព

ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ និង​តំណាងរាស្ត្រ​របស់​ខ្លួន កំពុង​ផ្ដុំ​គ្នា​នៅ​មួយ​កន្លែង​ដើម្បី​ការពារ​សុវត្ថិភាព ខណៈ​មាន​បាតុកម្ម​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​លោក ហ៊ុន សែន។

ទាក់ទង​នឹង​សុវត្ថិភាព គណបក្ស​ប្រឆាំង​នៅ​ពេលនេះ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ថា ខ្លួន​បាន ត្រៀម​កង​កម្លាំង ដើម្បី​រង់ចាំ​អន្តរាគមន៍ ក្នុង​ផ្ទុះ​ហិង្សា ឬ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះជាតិ។

គណបក្ស​សង្រ្គោះជាតិ កំពុង​ប្រុង​ប្រយ័ត្ន​ការ​ធ្វើ​សកម្មភាព ការងារ​និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ រយៈពេល​២ឆ្នាំ គឺថ្ងៃទី១៥ និង១៦ ខែ​កុម្ភៈ នេះ ព្រោះ​ពេល​វេលា​មាន​បាតុកម្ម ប្រឆាំង​លោក ហ៊ុន សែន។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​វិទ្យុអាស៊ីសេរី ដឹង​ថា តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ទាំងអស់​ប្រមូល​ផ្ដុំ​គ្នា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្រ្គោះជាតិលោក​បន្ត​ថា គណបក្ស​ណែនាំ​ទៅ​សមាជិក ឬ​អ្នក​តំណាងរាស្ត្រ ត្រូវ​ប្រយ័ត្ន​គ្រប់​ពេល និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច និង​សង្គម ក្នុង​ករណី​ផ្ទុះ​ហិង្សា​បន្ទាន់​ណាមួយ

ទោះ​យ៉ាង​ណា​ក្ដី លោក អេង ឆៃអ៊ាង ថា គណបក្ស​សង្រ្គោះជាតិ មិន​ទាន់​ទទួល​បាន​ការ​ព្រមាន ណាមួយ​នៅ​ឡើយ​ទេ

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។