សុគន្ធ ថេ​រ៉ា​យុ ប្រកាស​បាត់​ក្មួយ

Doliprane TVC

​រូបភាព​ក្មេងប្រុស​វ័យ​អាយុ​ប្រហែល​ចន្លោះ​ពី ៧ ទៅ ៨ ឆ្នាំ​ម្នាក់ ត្រូវបាន​លោក សុគន្ធ ថេ​រ៉ា​យុ យកមក​បង្ហោះ ហើយ​សរសេរ​សារ​ខ្លី​ថា «​បាត់​ក្មួយ ឈ្មោះ តាំង ជុំ​សុ​ហទ័យ បើ​ឃើញ​សូម​ខ​ល 098599958 please me help share now !!!! ភូមិ​ពោ​តូច ឃុំ​កំពង់​លួង ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល​» ។​

សុគន្ធ ថេ​រ៉ា​យុ ប្រកាស​បាត់​ក្មួយ

គេ​មិនបាន​ដឹងថា តើ​ក្មេងប្រុស​ខាងលើ​ត្រូវជា​ក្មួយប្រុស​បង្កើត​របស់លោក សុគន្ធ​ថេ​រ៉ា​យុ ឬ​ជា​ក៏​ជាប់​សាច់ញាតិ ជាមួយ​លោក ឬ​អត់​នោះឡើយ ប៉ុន្តែ​បើ​យោងតាម​សម្តី​របស់លោក វឌ្ឍនៈ ដែល​បាន​អះអាងថា ក្មេងប្រុស ដែល​បាត់​ខាងលើនេះ​ជា​ក្មួយ​របស់ខ្លួន​បង្កើត​នោះ បានឱ្យដឹងថា ក្មេងប្រុស​ខាងលើ​មិន​ត្រូវជា​សាច់ឈាម​របស់ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ម្នាក់​នេះឡើយ ប៉ុន្តែ​ដោយសារតែ​ការ​រាប់អាន​គ្នា​លោក​ក៏បាន​ពឹង​លោក សុគន្ធ ថេ​រ៉ា​យុ ឱ្យជួយ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដើម្បី​ជួយ​ស្វែងរក​តែម្ដងទៅ ។

សុគន្ធ ថេ​រ៉ា​យុ ប្រកាស​បាត់​ក្មួយ

ក្មេងប្រុស​បាត់​ខ្លួន​ដែល​សាច់ញាតិ​កំពុងតែ​ប្រកាស​តាមរក​នេះ គឺ​ត្រូវ​បានដឹងថា​មានឈ្មោះ តាំង ជុំ​សុ​ហទ័យ មាន​ទីលំនៅ នៅ​ភូមិ​ភូមិ​ពោ​តូច ឃុំ​កំពង់​លួង ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ១៥ កុម្ភៈ ២០១៦ វេលា​ម៉ោង ១ រសៀល គឺ​នៅពេលដែល​កុមារ​ម្នាក់នេះ​ទៅ​រៀន​ហើយក៏​មិនឃើញ​ត្រឡប់មកផ្ទះ​វិញរហូតមកទល់​ពេលនេះ​តែម្តង ។​

សុគន្ធ ថេ​រ៉ា​យុ ប្រកាស​បាត់​ក្មួយ

​យោងតាម​ការប្រកាស​ស្វែងរក​ពី​សាច់ញាតិ​នេះ បើ​បងប្អូន​ណា​បាន​ប្រទះ​ក៏ដូចជា​បានឃើញ​ក្មេងប្រុស​ម្នាក់នេះ នៅ​ទីកន្លែង​ណាមួយ​នោះ សូមមេត្តា​ទំនាក់​ទំនាក់​ផ្ដល់ដំណឹង​តាម​លេខ​ទូរស័ព្ទ​ខាងលើ ៕ ភូមិន្ទ

សុគន្ធ ថេ​រ៉ា​យុ ប្រកាស​បាត់​ក្មួយ សុគន្ធ ថេ​រ៉ា​យុ ប្រកាស​បាត់​ក្មួយ