លេចចេញថ្ងៃដាក់បង្ហាញរបស់ iPhone 5se និង iPad Air 3

លេចចេញថ្ងៃដាក់បង្ហាញរបស់ iPhone 5se និង iPad Air 3

ថ្មីៗ នេះក្រុមហ៊ុន Apple ​ត្រូវ​គេ​រំពឹង​ទុកថា កំពុង​ត្រៀម​ខ្លួន​ប្រកាស​សមិទ្ធផល​ថ្មី​យ៉ាង​ហោច​ពីរ​មុខ​គឺ iPhone 5SE ​ដែល​មាន​អេក្រង់ ៤អ៊ីញ និង iPad Air 3 ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ខែ​មីនា​ក្រោយ​នេះ។ ​តាម​សេចក្ដី​រាយការណ៍​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី១៥ ខែ​មីនា។ បើ​តាម​សំដី​អ្នក​វិភាគ​ម្នាក់​ពី​គេហទំព័រ 9 to 5 Mac ​លោក Mark Gurman ​ឱ្យ​ដឹង​ថា ​ផលិតផល​ថ្មី​ទាំងពីរ​របស់ Apple នឹង​ត្រូវ​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​នេះ ដាក់​លក់​នៅ​តាម​ហាង Apple Store របស់​ខ្លួន​ថ្ងៃ​ទី១៨ ខែ​មីនា។ Apple ​អាច​មិន​ដាក់​ឱ្យ​អតិថិជន​ធ្វើការ​កុម្ម៉ង់ iPhone 5SE និង iPad Air 3 ​នោះ​ឡើយ គឺ​រង់ចាំ​រហូត​ចេញ​លក់​ផ្លូវការ​តែ​ម្ដង។ នេះ​អាច​ជា​រឿង​ថ្មី​មួយ​សម្រាប់ Apple ​ដែល​ក្រុមហ៊ុន​អាមេរិក​នេះ តាម​ធម្មតា​តែង​ដាក់​ឱ្យ​អតិថិជន​អាច​ធ្វើការ​បញ្ជា​ទិញ​មុន រាល់​ផលិតផល​របស់​ខ្លួន​មាន​លក់​លើ​ទីផ្សារ។ ទូរស័ព្ទ iPhone អេក្រង់ ៤អ៊ីញ​ថ្មី iPhone 5SE ​មាន​ចចាមអារ៉ាម​ថា នឹង​មាន​លក្ខណៈ សម្បត្តិ​ខ្លះ​ដូច​នៅ​លើ iPhone 6S និង 6S Plus ដែរ ក្នុង​នោះ​អាច​បំពាក់​ឈីប Apple A9 ​ជាមួយ RAM 2GB។

លេចចេញថ្ងៃដាក់បង្ហាញរបស់ iPhone 5se និង iPad Air 3

លេចចេញថ្ងៃដាក់បង្ហាញរបស់ iPhone 5se និង iPad Air 3

លេចចេញថ្ងៃដាក់បង្ហាញរបស់ iPhone 5se និង iPad Air 3

---------------------------------------

ដោយ: ខន​ សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus លេចចេញថ្ងៃដាក់បង្ហាញរបស់ iPhone 5se និង iPad Air 3
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com លេចចេញថ្ងៃដាក់បង្ហាញរបស់ iPhone 5se និង iPad Air 3

ចុះថ្ងៃទី 16 ខែកម្ភៈ ឆ្នាំ 2016 ម៉ោង 5:46 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ