តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

កាសរបស់ iPhone ​ដែលមានឈ្មោះហៅជាផ្លូវការថា EarPods ត្រូវបានអ្នកប្រើ​ប្រាស់ស្មាត​ហ្វូន​ជា​ច្រើន​ស្ទើរតែ​គ្រប់​ម៉ាក និងម៉ូឌែលពេញចិត្ត និងទទួលស្គាល់អំពីគុណភាពសម្លេងរបស់វាជាច្រើន នោះក៏​ដោយ​សារតែ​វា​ពាក់យូរជាប់នឹងត្រជៀក​មិនងាយឈឺ ថែមទាំងអាច​យក​ទៅ​ប្រើ​ប្រាស់​ជាមួយ​ស្មាតហ្វូន​របស់​ម៉ាក​ផ្សេងៗ​បាន​យ៉ាងច្រើនម៉ូឌែលទៅលើមុខងារមួយចំនួនប៉ុណ្ណោះដូចជា ស្ដាប់តន្ត្រី និង​ចុចលើក​ទូរស័ព្ទ​ជា​ដើម រីឯមុខងារនិយាយតាមរន្ធស្រូបសម្លេង Mic ក៏ដូចជាបន្ថយ ឬបន្ថែមសម្លេងគឺមិនអាចប្រើបានឡើយ បើទោះបីជាវាអាចប្រើប្រាស់បានក៏មានម៉ូឌែលតិចតួចណាស់ មានន័យថាមានតែ iPod Touch, iPad និងម៉ាស៊ីន Macbook ប៉ុណ្ណោះ ដែលអាចប្រើប្រាស់ជាមួយកាសមួយនេះបាន ពិសេស​មុខងារ​ដ៏​ច្រើន​សំបូរបែប​ក្នុងការបញ្ជាពេលកំពុងប្រើប្រាស់។

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

ខាងក្រោមនេះខេមបូរីផត សូមធ្វើការណែនាំ​អំពីរបៀប​ប្រើប្រាស់​កាស​ស្ដាប់​ត្រចៀក EarPods របស់ iPhone ទៅដល់ប្រិយមិត្តទាំងអស់ឲ្យបានដឹងបន្ថែមពីវា ថាវាមានមុខងារ ក៏ដូចជាប៊ូតុង​នីមួយៗ​របស់វា​ដំណើរ​ការបានដោយរបៀបណា។ គួរបញ្ជាក់ប្រាប់ផងដែរថា អត្ថបទនេះគឺយើងនិយាយអំពីការប្រើប្រាស់ EarPods ជាមួយនឹងម៉ាស៊ីន iPod Touch, iPad និង iPhone តែប៉ុណ្ណោះ សម្រាប់អ្នកប្រើប្រាស់​កាស​នេះ​​ជា​មួយ​ស្មាត​ហ្វូនម៉ាកផ្សេងៗដូចជា Samsung, HTC, LG, SONY, Xiaomi, Meizu, ASUS, Lenovo, ZTE ឬម៉ាកផ្សេងៗទៀតមិនអាចប្រើមុខងារទាំងអស់នេះបាននោះទេ។ ដូច្នេះដើម្បីដឹងអំពី​មុខ​ងារ​ប្រើ​ប្រាស់​ជាមួយកាស EarPods មានអ្វីខ្លះនោះសូមតាមដានដូចខាងក្រោម៖

  1. ចុចប៊ូតុងកណ្ដាល ដើម្បីលេង និងឈប់តន្ត្រី

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

ពេលអ្នកកំពុងប្រើប្រាស់កម្មវិធីស្ដាប់តន្ត្រី មិនថាកម្មវិធីអ្វីឡើយ អ្នកអាចប្រើប្រាស់កាស EarPods ដោយ​ចុច​លើប៊ូតុងកណ្ដាល មួយដងអ្នកនឹងធ្វើការឈប់តន្រ្តី ហើយចុចម្ដងទៀតតន្ត្រីនឹងចាប់​ផ្ដើមលេង​បន្ត​ទៀត។

  1. ប៊ូតុងសញ្ញា​ (+ ) សម្រាប់បង្កើនសម្លេង

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

អ្នកអាចបន្ថែមសម្លេងតន្រ្តី ក៏ដូចជាបន្ថែមសម្លេងពេលកំពុងខល ដោយចុចប៊ូតុងសញ្ញា (+) នៅលើកាស​ម្ដង ឬចុចឲ្យជាប់សម្រាប់តម្លើងសម្លេងបានលឿន បើអ្នកមិនចង់ចុងម្ដងមួយៗ។

  1. ប៊ូតុងសញ្ញា​ (-) សម្រាប់បន្ថយសម្លេង

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

បន្ថយសម្លេងដោយចុចប៊ូតុង (-) ដែលវាដំណើរការដូចទៅនឹងប៊ូតុង (+) ផងដែរ។

  1. រុញតន្ត្រីទៅមុខឲ្យរហ័ស

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

គ្រាន់តែចុចប៊ូតុងកណ្ដាលឲ្យបានរហ័សចំនួន 2 ដងជាប់គ្នាហើយបន្តចុចរហូត អ្នកនឹងធ្វើការរុញ​បទ​ចម្រៀង​របស់អ្នកទៅមុខដល់ចំណុចដែលចង់ស្ដាប់បាន។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. រុញតន្ត្រីទៅក្រោយឲ្យរហ័ស

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

ចង់រុញបទចម្រៀងទៅមុខបាន ដូច្នេះរុញចម្រៀងមកក្រោយវិញក៏បានដូចគ្នា ដោយគ្រាន់​តែចុចប៊ូតុង​កណ្ដាល​ឲ្យបានជាប់គ្នាចំនួន 3 ដងហើយបន្តចុចប៊ូតុងកណ្ដាលដដែលនោះ អ្នកនឹងធ្វើការរុចបទ​ចម្រៀង​មក​ក្រោយវិញត្រង់ចំនុចណាដែលអ្នកចង់ស្ដាប់។

  1. រំលងទៅបទចម្រៀងមួយទៀត

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

បើអ្នកមិនចង់ស្ដាប់បទចម្រៀងមួយបទណានោះទេ អ្នកគ្រាន់តែចុចប៊ូតុងកណ្ដាលចំនួន 2 ដងជាប់ៗគ្នា នោះកម្មវិធីនឹងផ្លាស់ប្ដូរទៅកាន់បទនៅខាងមុខមួយផ្សេងទៀត។

  1. រុញតន្ត្រីទៅក្រោយឲ្យរហ័ស

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

បើចង់ស្ដាប់តន្ត្រីបទក្រោយវិញ អ្នកគ្រាន់តែចុចប៊ូតុងកណ្ដាលចំនួន 3 ដងនោះកម្មវិធីនឹងចាប់បទភ្លេង​ដែល​បាន​លេងហើយវិញ វាដំណើរការដូចទៅនឹងការរុញបទចម្រៀងទៅមួយបទទៀតអញ្ចឹងដែរ។

  1. បើកមុខងារ Siri

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

ដើម្បីបើកមុខងារ Siri អ្នកក៏អាចប្រើប្រាស់កាស EarPods បើកបានដែរ ដោយគ្រាន់តែចុចប៊ូតុង​កណ្ដាល​ចំនួន 1 ដងដោយចុចឲ្យជាប់កុំប្រលែងដៃ នោះ Siri នឹងបើកដំណើរការ។

  1. ថតរូបដោយចុចប៊ូតុង (+) និង (-)

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

នៅពេលចូលទៅក្នុងកម្មវិធីកាមេរ៉ាហ្ស៊ីនរបស់ iPod Touch, iPad និង iPhone អ្នកអាចថតរូបបាន​ដោយ​គ្រាន់​តែ​ចុចប៊ូតុង (+) ឬ (-) ជាការស្រេច។

  1. ទទួលការខលចូល

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

ពេលអ្នកកំពុងប្រើកាស ហើយមាននរណាម្នាក់ខលចូលមក អ្នកអាចចុចប៊ូតុងកណ្ដាល មួយដង ដើម្បី​លើក​ទូរស័ព្ទនិយាយ។

  1. មិនទទួលការខលចូល

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

បើអ្នកមិនចង់ទទួលការខលចូលពីនរណាម្នាក់ពេលកំពុងប្រើកាសនោះ អ្នកគ្រាន់តែចុចប៊ូតុងកណ្ដាល មួយ​ដងហើយកុំប្រលែងដៃចំនួន 2-3 វិនាទី ជាការស្រេច។

តើអ្នក​ចេះ​ប្រើ​កាស iPhone ឬ​នៅ? បើ​មិន​ទាន់​ចេះ​អស់ សូម​ចូល​អាន​ទាំង​អស់​គ្នា!

បន្ថែមលើសពីនេះទៅទៀតអ្នកអាចប្រើប្រាស់កាស EarPods ជាមួយនឹងម៉ាស៊ីន Macbook បានថែម​ទៀត​ផង ដោយវាអាចធ្វើការបន្ថយ និងបន្ថែមសម្លេងទៅលើម៉ាស៊ីន Mac បាន ពិសេសអ្នកអាចប្រើប្រាស់​មុខងារ​ចុចប៊ូតុងកណ្ដាល ដើម្បីចាក់តន្ត្រី ក៏ដូចជាឈប់តន្ត្រីបានផងដែរ តែមុខងារនេះអាចបញ្ជាតែ​នៅ​លើ​កម្មវិធី iTunes និង QuickTime Player ប៉ុណ្ណោះ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ OS X ចាប់ពីជំនាន់ 10.10 ឡើងទៅ អ្នកអាចប្រើកាស EarPods នេះដើម្បីនិយាយនូវវីដេអូខលបានថែមទៀតផង ដោយ​ពុំ​ចាំ​បាច់ប្រើឧបករណ៍ជំនួយផ្សេងទៀតឡើយ។ សង្ឃឹមថាបន្ទាប់ពីប្រិយមិត្តបានអានអត្ថបទនេះរួច អ្នកនឹង​ទទួល​បាន​ចំនេះដឹងថ្មីពីការប្រើប្រាស់កាស EarPods របស់អ្នកជាមួយឧបករណ៍ iDevice ដូចដែល​បាន​រៀប​រាប់​ពីខាងលើ។

  • ដោយ: Por
  • 4:53 PM, 16 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ