ឱកាស​​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ចាស់ៗ​​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ទទួល​បាន​អាហារ​ ជំនួស​ផ្កា​កុលាប

ឱកាស​​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ចាស់ៗ​​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ទទួល​បាន​អាហារ​ ជំនួស​ផ្កា​កុលាប

កាល​ពី​ថ្ងៃ​ទី​១៣​ កុម្ភៈ​ មុន​ទិវា​នៃ​ក្ដី​ស្រឡាញ់​មួយ​ថ្ងៃ​​ ចាស់​ៗ និង កុមារ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​​ចំនួន​ ៦០០ នាក់​ ទទួល​បាន​បាយ​ឆា​ម្នាក់​ មួយ​ប្រអប់​និង​ទឹក​សុទ្ធ​ម្នាក់​មួយ​ដប​ ពី​សហគមន៍​យុវជន​កម្ពុជា​ ដើម្បី​មនុស្សធម៌​ (YCCTH) ក្រោម​កម្ម​វិធី​ ស្នាម​ញញឹម​នៃ​ក្ដី​ស្រឡាញ់។

 

លោក ស៊ឹង​ ច័ន្ទ​សុធា ស្ថាបនិក​នៃ​ក្រុម​មួយ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​របស់​លោក​បាន​ដើរ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចែក​អាហារ​ទាំង​នោះ​ដល់​​ចាស់ៗ អ្នក​ធាក់​ស៊ីក្លូ​ និង កុមារ​។ លោក​ថ្លែង​ថា «បើ​ទិញ​ផ្កា​ជូន​ពួក​គាត់​ វា​ហាក់​ដូច​ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ ទើប​ពួក​ខ្ញុំ​សម្រេច​ចិត្ត​ចែក​បាយ​ឆា​ និង ទឹក​សុទ្ធ​​វិញ!»។

 

 

ឱកាស​​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ចាស់ៗ​​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ទទួល​បាន​អាហារ​ ជំនួស​ផ្កា​កុលាប

 

ដោយ​ឡែក​កំឡុង​ពេល​បំពេញ​ភារកិច្ច​នេះ​ យុវជន​ YCCTH បាន​ប្រទះ​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​​ កំពុង​តែ​សម្រាក​នៅ​ក្បែរ​ឡាន​​ ទើប​ពួក​គេ​បាន​ជួយ​ស្ត្រី​នោះ​ជា​ថវិកា ១០ ម៉ឺន​រៀល​បន្ថែម។ ថវិកា​ដែល​ចំណាយ​ក្នុង​កម្មវិធី​នេះ​សរុប​គឺ ៣,១៩៤,៣៨៨ រៀល​ដែល​បាន​ការ​ឧបត្ថម្ភ​ពី​ សប្បុរស​ជន​នានា​ទាំង​ក្នុង ​និង​​ក្រៅ​ស្រុក។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​លោក សុធា៕

 

ឱកាស​​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ចាស់ៗ​​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ទទួល​បាន​អាហារ​ ជំនួស​ផ្កា​កុលាប

 

ឱកាស​​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ចាស់ៗ​​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ទទួល​បាន​អាហារ​ ជំនួស​ផ្កា​កុលាប

 

អត្ថបទ៖ ណេង ណេង
រូប​ថត​៖ ផ្ដល់​ឱ្យ​​​​​​