ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ​​ក្មេង​​ស្រី​​​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​​​ បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​១​និង​៥នាទី​​រសៀល​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ២០១៦ នេះ នៅ​តំបន់​ទេសចរណ៍​ថ្មរូង​ ​ស្ថិត​ក្នុង​ឃុំ​កំពង់​សិលា ស្រុក​កំ​ពង់​សិលា ។​

​ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ លុ​ច ដា​វី​ន អាយុ​១២​​ឆ្នាំ ​ដែល​មាន​ម្តាយ​ឈ្មោះ វ៉ា​ន់ និង​ឪពុក​ឈ្មោះ ​ថា រស់នៅ​ភូមិ​គោក​ក្របៅ ឃុំគគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ បាន​​នាំ​ក្រុម​គ្រួសារ​​មក​កម្សាន្ត​​​លេង​នៅ​តំបន់​ទេសចរណ៍​​ថ្ម​រូង ​ខណៈពេល​ក្មេង​ស្រី​រង​គ្រោះ​កំពុង​លេង​ទឹក​​ស្រាប់​​តែ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ទឹក​ជ្រៅ​ បណ្តាល​ឱ្យ​​លង់​ស្លាប់​​​​យ៉ាង​អាណោច​អាធ័ម​​ ។ ​

​ក្រោយ​កើត​ហេតុ ​សព​​ក្មេង​ស្រី​​​​ត្រូវ​បាន​ក្រុម​គ្រួសារ​​ដឹក​យក​ទៅ​​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ក្រោម​សម្រែក​ស្រែក​យំ​សោក​ស្តាយ​របស់​ឪពុក​ម្តាយ និង​​ក្រុម​សាច់ញាតិ ​​គួរ​ឱ្យ​សង្វេគ​ ៕