PSG កំពុង​ចរចា​ទិញ​ភាគហ៊ុន​ក្លិប​របស់ Beckham

Paris Saint Germain (PSG) កំពុង​តែ​ធ្វើការ​ចរចា​ជាមួយ ក្លិប​បាល់​ទាត់​ ​ម៉ៃអាមី​ (Miami) របស់​ David Beckham​ ជុំ​វិញ​ការ​ទិញ​ភាគហ៊ុន​​ក្លិប​នេះ។

devid-beckham២ ​ឆ្នាំ​មក​ហើយ​ដែលក្រុម​របស់​ Beckham បាន​ទទួល​អាជ្ញាប័ណ្ណ​ពី MSL ខណៈ​ដែល​ក្រុម​នេះ​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​កីឡដ្ឋាន​ប្រកួត។ គោល​ដៅ​បច្ចុប្បន្ន​របស់ក្លិប​នេះ គឺ​បង្ហាញ​ខ្លួន​នៅ​រដូវកាល​ឆ្នាំ ២០១៨ នៅ MSL។ Miami Beckham United (MBU) ដែល​ជា​ម្ចាស់​នៃ​សំណើរ​សុំ​បង្កើត​ក្រុម បាល់​ទាត់​នៅ​លីក​កំពូល​អាមេរិក Major Soccer League (MSL) នៅ​រដ្ឋ Florida​ កំពុង​តែ​ស្វែង​រកដៃគូរ​។ ម្ចាស់​ភាគ​ហ៊ុន​ធំ​ជាង​គេ​របស់ PSG គឺ​ក្រុមហ៊ុន Qatar Sports Investments។ David Beckham ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្លិប​នេះ ដោយសារ​តែ​រូបគេ​ធ្លាប់​បាន​លេងឲ្យ​ក្លិប​នេះ​បាន​ចំនួនជាង ​១០ ​ប្រកួត​នៅ​រដូវ​កាល​ចុង​ក្រោយ​នៃ​អាជីព​បាល់ទាត់​របស់​គេ កាល​ពី​ឆ្នាំ ២០១៣ មុន​ពេល​ចូល​និវត្តន៍។

ចាប់​តាំង​ពី​ពេល​នោះ​មក គេ​ក៏​បាន​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​ហ៊ុន Qatar Sports Investments ផងដែរ។ ក្រុម​ហ៊ុន MBU បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខណៈ​​ក្លិប Miami Beckham United កំពុង​តែ​រៀបចំ​គម្រោង​បង្កើត​ក្លិប​បាល់​ទាត់​លំដាប់​ថ្នាក់​ពិភព​លោក​នៅ​ក្នុង​រដ្ឋ ​ម៉ៃអាមី ក្រុម​របស់​យើង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ពី​​ដៃគូរ​អន្តរជាតិ​ជា​ច្រើន»។ ក្លិប​​​បន្ត​ថា៖​«លោក David Beckham លោក Simon Fuller និង លោក Marcelo Claure កំពុង​តែ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការសហការ​ជាមួយ​នឹង​ដៃគូរ​ទាំង​នេះ ដោយ​មាន​គោល​ដៅ​នាំ​យក​មក​នូវ​ធនធាន និង​អ្នក​ជំនាញ​ការ​អន្តរជាតិ​បន្ថែម​ដែល​ជួយ​អូស​ទាញ​យក​កីឡាករ បុគ្គលិក និង​អ្នក​គាំទ្រ​នៅ​ទូទាំង​ពិភព​លោក»៕