អតីតប្រធានាធិបតី បារាំង Sarkosy ឡើងតុលាការ ក្រោយស៊ើបដឹងថា ជាប់ពាក់ព័ន្ធករណីហិរញ្ញវត្ថុ ក្នុងអំឡុងពេល យុទ្ធនាការឃោសនា រកសំឡេងឆ្នោត

ប៉ារីស៖ លោក នីកូឡាស់ សាក់កូស៊ី (Nicolas Sarkozy) អតីតប្រធានាធិបតីបារាំង នៅថ្ងៃអង្គារនេះ បានឡើងតុលាការ ពាក់ព័ន្ធនឹងករណីហិរញ្ញវត្ថុ បន្ទាប់ពីគេស៊ើបដឹងថា រូបគាត់បានប្រើប្រាស់លើស ពីការកំណត់នូវខ្ទង់ថវិកា ឃោសនាបោះឆ្នោត ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នំា២០១៦ថា លោក សាក់កូស៊ី រងការចោទប្រកាន់ ពីបទប្រើប្រាស់ថវិកា សម្រាប់ការឃោសនា បោះឆ្នោតលើសពីការកំណត់ តែការវិនិច្ឆ័យទោស មិនទាន់ប្រាកដនោះទេ ហើយគាត់ត្រូវបានគេ ធ្វើការស៊ើបអង្កេតតាំងពី អំឡុងពេលបោះឆ្នោត សកលម្ល៉េះ ។

គួររំលឹកថា កាលពីឆ្នាំ២០១២ លោក សាក់កូស៊ី បានចាញ់សន្លឹកឆ្នោត លោក ហ្វ្រង់ស្វ័រ ហូឡង់ ហើយលោកបាន ជាប់ពាក់ព័ន្ធ នឹងករណីហិញ្ញវត្ថុ តាំងពីពេលនោះមក ។

គេបានដឹងច្បាស់ថា លោក សាក់កូស៊ី បានប្រើប្រាស់ថវិកា ដែលកំណត់ត្រឹម ២២,៥លានអឺរ៉ូ ស្មើនឹង ២៥លានដុល្លារ សហរដ្ឋអាម៉េរិក ហើយ លោកត្រូវបាន ចោទប្រកាន់ថា បានប្រើប្រាស់ថវិកា លើសពីការកំណត់ប្រមាណ ១៨,៥ លានអឺរូ សម្រាប់បម្រើ ដល់បក្សរបស់ខ្លួន ។

កន្លងមកមានបុគ្គល ចំនួន១៣រូប ហើយដែលត្រូវបាន សភាបារាំងចោទប្រកាន់ ពីបទប្រើប្រាស់ថវិកា ដែលខុសពីការ កំណត់នេះ ដែលប្រើប្រាស់ ក្នុងអំឡុង ពេលឃោសនា រកសំឡេងឆ្នោត ដែលវាជាយុទ្ធនាការ មួយប្រើប្រាស់ហិរញ្ញវត្ថុ មិនស្របច្បាប់ ៕

អតីតប្រធានាធិបតី បារាំង Sarkosy ឡើងតុលាការ ក្រោយស៊ើបដឹងថា ជាប់ពាក់ព័ន្ធករណីហិរញ្ញវត្ថុ ក្នុងអំឡុងពេល យុទ្ធនាការឃោសនា រកសំឡេងឆ្នោត