មន្រ្តីនិងបុគ្គលិក រដ្ឋសភាកម្ពុជា នឹងបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត នៅថ្ងៃទី១៨ ខែកុម្ភៈ

ភ្នំពេញ៖ មន្រ្តីនិងបុគ្គលិក អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នឹងសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ នាវិមានរដ្ឋសភា។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅល្ងាចថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា "អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំកម្មវិធី អប់រំ ផ្សព្វផ្សាយ និងបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨:០០ព្រឹកតទៅ នៅសាលសន្និសីទទី២ នៃវិមានរដ្ឋសភា"៕