កាកបាទក្រហម កម្ពុជា នំាយកអំណោយ ជាស្បៀងប្រគល់ជូន សមាគមតន្ត្រី សំនៀងជនពិការ ៥២នាក់

ភ្នំពេញ៖  អំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា និង ដឹកនំាដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននំាយក អំណោយ ជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ជាច្រើនទៀត ត្រូវបានយក ទៅប្រគល់ជូន សមាគម តន្ត្រីសំនៀង ជនពិការទំាង ៥២នាក់ នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៦នេះ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី ១ បាននាំមតិផ្តាំផ្ញើរ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ដល់ការតស៊ូ របស់ក្រុមជនពិការ ដើម្បីរស់នៅក្នុង សង្គមដោយថ្លៃថ្នូរ និងស្មើមុខស្មើមាត់ ព្រមទាំងអំពាវនាវ លើកទឹកចិត្តដល់ សប្បុរសជននានា មេត្តាជួយឧបត្ថម្ភ គាំទ្របន្ថែមទៀត ដល់ជនពិការ ដើម្បីឈានទៅលុបបំបាត់ ការរើសអើងចំពោះ ជនពិការនៅ កម្ពុជាយើង។

លោក ចាប់ តូ ជនពិការភ្នែកទាំង សងខាង តំណាងជនពិការទាំងអស់ នៃសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងក្តី រំភើបឥតឧបមា បន្ទាប់ពីទទួលបានការ ផ្តល់ពន្លឺជីវិតថ្មី ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពួកគេតស៊ូ ប្រយុទ្ធនឹងឧបសគ្គ នៅក្នុងជីវិត ដែលនេះជាកាយវិការ ដ៏ឧត្តុង្គឧត្តមរបស់ សម្តេច ដោយបានយក ចិត្តទុកដាក់គ្រប់ ពេលវេលា ចំពោះសុខទុក្ខរបស់ ជនពិការនៅកម្ពុជា ដែលធ្វើជាបន្តបន្ទាប់ និងចំពោះជនពិការ ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាកិច្ចតបស្នង ពួកគាត់មានតែ លើកម្រាមដៃ១០ ប្រណមប្រសិទ្ធពរ និងច្រៀងចម្រៀង ដើម្បីជាចំណងដៃចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អំណោយដែលបាន ប្រគល់ជូនសមាគម តន្ត្រីសំនៀង ជនពិការក្នុងថ្ងៃនេះ រួមមាន៖ អង្ករ ២តោន មីយើង ២៥កេស ត្រីខ ៣កេស ទឹកស៊ីអ៊ីវ ១២ដប ទឹកត្រី ១២ដប ប្រេងឆា ២កេស ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ៦កេស ប្រេងកូឡា ១កេស សាប៊ូកក់សក់ ៥កេស ម្សៅសាប៊ូ ៣កេស និងថវិកា ៥លានរៀល និងម្នាក់ៗ ទទួលបាន ថវិកា ៥ម៉ឺនរៀល មុង១ ភួយ១ សារ៉ុង ១ និងក្រម៉ា១៕

កាកបាទក្រហម កម្ពុជា នំាយកអំណោយ ជាស្បៀងប្រគល់ជូន សមាគមតន្ត្រី សំនៀងជនពិការ ៥២នាក់

កាកបាទក្រហម កម្ពុជា នំាយកអំណោយ ជាស្បៀងប្រគល់ជូន សមាគមតន្ត្រី សំនៀងជនពិការ ៥២នាក់

កាកបាទក្រហម កម្ពុជា នំាយកអំណោយ ជាស្បៀងប្រគល់ជូន សមាគមតន្ត្រី សំនៀងជនពិការ ៥២នាក់