លោកនួន ជា រក្សាជំហរមិនឲ្យមេធាវី អន្តរជាតិចូលរួម សវនការសំណុំរឿង ០០២/០១នៅថ្ងៃស្អែក

ភ្នំពេញ៖ ដូចការគ្រោងទុកអង្គជំនុំជម្រះតុលាការ កំពូលនៃសាលាក្តីខ្មែរក្រហម បានបន្តបើក សវនាការលើបណ្តឹង សាទុក្ខក្នុងសំណុំរឿង ០០២/០១ របស់នួនជា  និង ខៀវ សំផន នៅថ្ងៃទី១៦ ខែកុម្ភៈ ទោះបីជាមេធាវីអន្តរជាតិ ការពារក្តីឱ្យជនជាប់ចោទ នួន ជា បន្តមិនចូលរួមសវនាកាក៏ដោយ។
មិនត្រឹមតែគ្មានវត្តមានក្នុងសវនាការទេ លោកនួន ជា នៅតែរក្សាការសម្រេចចិត្តរបស់ខ្លួននៅក្នុងការណែនាំមេធាវីគាត់ មិនឱ្យមានវត្តមាននៅក្នុងអំឡុងពេលសវនាការ ឬមិនឆ្លើយតបទៅនឹងសំណួររបស់ចៅក្រម ឬគ្រប់ភាគីយ៉ាងណាក៏ដោយ។
សវនាការបានផ្តោតលើការបង្ហាញ សារណាផ្ទាល់មាត់ទាក់ទងនឹង ទឡ្ហីករណ៍បណ្តឹងសាទុក្ខលើសំណុំរឿង ០០២/០១។ សវនាការនឹងបន្តនៅថ្ងៃស្អែកទី១៧ កុម្ភៈបន្តទៀត។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តី ខ្មែរក្រហមបានថ្លែងថា នៅថ្ងៃទី១ អង្គជំនុំជម្រះបានផ្តោតលើបញ្ហា ទូទៅពាក់ព័ន្ធនឹងទឡ្ហីករណ៍ បណ្តឹងសាទុក្ខពាក់ព័ន្ធ នឹងភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី និងធម្មនុញ្ញភាពនៃវិធាន ផ្ទៃក្នុងនិងទឡ្ហីករណ៍បណ្តឹង សាទុក្ខពាក់ព័ន្ធនឹងវិធីសាស្ត្រទូទៅ ស្តីពីភស្តុតាងដែលធ្វើឡើង ដោយក្រុមមេធាវី ការពារក្តីខៀវ សំផន ក្រុមសហព្រះរាជអាជ្ញា និងក្រុមមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ ចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូល ក៏បានសាកសួរទៅគ្រប់ភាគី ទាំងអស់ពាក់ព័ន្ធប្រធានបទនេះដែរ។  
ក្រុមមេធាវីការពារក្តី ខៀវ សំផន បានលើកឡើងថា ការជំនុំជម្រះក្តី និងការសម្រេចសេចក្តីរបស់អង្គជំនុំជម្រះ សាលាដំបូងមានកំហុសនិងបានធ្វើឱ្យការសម្រេច សេចក្តីផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតគឺពិត ជាអយុត្តិធម៌ ខណៈលោកខៀវ សំផន មិនបានដឹងអ្វីឡើយ។ ក្រុមមេធាវីបានវាយបក លើអង្គជំនុំជម្រះសាលាដំបូង ដែលថាបានក្លែងភស្តុតាង និងបានបិទសិទ្ធិក្រុមមេធាវីការពារក្តីក្នុងការ ចោទសួរទៅលើសាក្សី និងដើមបណ្តឹងរដ្ឋប្ប វេណីដើម្បី ដោះបន្ទុក។
 ក្រុមមេធាវីការពារក្តីខៀវសំផន ក៏បានចោទចៅក្រមនៃអង្គជំនុំជម្រះ សាលាដំបូងថាបានដើរ តួនាទីជាព្រះរាជអាជ្ញា ក្នុងការចោទសួររកតែភស្តុតាង ដាក់បន្ទុកលើជនជាប់ចោទ និងបានគំរាមលើសាក្សី និងបាន លើកឡើងថាវត្តមានរបស់ក្រុមមេធាវីការពារក្តីគឺគ្រាន់តែជាគ្រឿងតែងលំអសវនាការតែប៉ុណ្ណោះ។ ក្រុមមេធាវីបាន លើកឡើងថា ការជំនុំជម្រះក្តីនេះពិតជា រំលោភលើសិទ្ធិជនជាប់ចោទ និងគោលការណ៍នៃការជំនុំជម្រះក្តីដោយ យុត្តិធម៌តាមស្តង់ដារអន្តរជាតិ។   
ប៉ុន្តែក្រុមសហព្រះរាជអាជ្ញាបានឆ្លើយតបថាការជំនុំជម្រះក្តីនៅដំណាក់កាលសាលាដំបូងប្រព្រឹត្តទៅដោយយុត្តិធម៌ និងបានគោរពសិទ្ធិលើគ្រប់ភាគីទាំងអស់ និងលើកឡើងថាការរក្សាសិទ្ធិនៅស្ងៀមមិនឆ្លើយតបទៅនឹងសំណួរទាំងឡាយ និងការធ្វើពហិការបស់មេធាវី ការពារក្តីក្នុងការតតាំងនៅ ក្នុងសវនាការបណ្តឹង សាទុក្ខគឺកង្វះឆន្ទៈក្នុងការចូលរួម បង្ហាញការពិតពីភាគីជនជាប់ចោទ។

សហព្រះរាជអាជ្ញាបាន លើកឡើងថាការសម្រេចរបស់ចៅក្រុម នៃអង្គជំនុំជម្រះសាលាដំបូង ក្នុងការផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតទៅលើជនជាប់ចោទ ទាំងពីរគឺឈរនៅ លើភស្តុតាង សក្ខីកម្មរបស់សាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញជាច្រើនទំព័រ៕

លោកនួន ជា រក្សាជំហរមិនឲ្យមេធាវី អន្តរជាតិចូលរួម សវនការសំណុំរឿង ០០២/០១នៅថ្ងៃស្អែក