រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​

Doliprane TVC

បុរស​វ័យ ៨៤ ឆ្នាំ​ម្នាក់ បាន​បង្កើត​នូវ​សារ​ដ៏​គួរ​ឲ្យ​រំភើប​បំផុត​មួយ សម្រាប់​ភរិយា​របស់​លោកតា ដែល មាន​អាយុ ៦៧ ឆ្នាំ ហើយ​សារ​ដ៏​រំភើប​ណាស់ បានធ្វើ​ឲ្យ​កក្រើក​ពេញ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​នៅ ប្រទេស​ចិន ។​ បើ​យោងតាម​សារព័ត៌មាន Qianjiang Evening News បាន​ឲ្យ​ដឹងថា លោកតា Qiao Dewei អាយុ ៨៣ ឆ្នាំ​និង លោកយាយ Liu Shixiu អាយុ ៦៧ ឆ្នាំ ពួកគាត់​ទាំងពីរ​មិនបាន​រៀបការ​ឲ្យ អា​ធឹ​ក​អ​ធ័​ម​ឡើយ ក្នុងអំឡុង​ឆ្នាំ ១៩៤០ ហើយ​លោកតា Qiao Dewei មិនដែល​បាន​និយាយ​ពាក្យ ថា «​បង​ស្រឡាញ់​អូន​» ទៅកាន់​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់គាត់​ឡើយ ។​

រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​

ដូច្នេះ​នៅក្នុង​ឆ្នាំនេះ ដើម្បី​បញ្ជាក់ថា​ភរិយា​របស់​លោកតា មានន័យ​យ៉ាងណា​ចំពោះ​លោកតា​នោះ លោកតា Qiao បាន​សុំ​ឲ្យ​ចៅ​របស់គាត់ ជួយ​រៀបចំ​របស់​ពិសេស​មួយ​ជូន​លោកយាយ​ម្ចាស់​ចិត្ត ។ ចៅប្រុស​វ័យក្មេង បាន​ទៅកាន់​សណ្ឋាគារ​ក្នុង​តំបន់​មួយ ហើយ​រៀបចំ​នូវ​ការ​ដូច​ដ៏​អស្ចារ្យ​សម្រាប់ តា​យាយ​របស់ខ្លួន ។​

រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​

នៅ​ថ្ងៃអាទិត្យ លោកតា Qiao និង​លោកយាយ Liu បាន​ស្លៀក​សម្លៀកបំពាក់​ជា​កូន​ក​ម្លោះ និង​កូន ក្រមុំ​ជាមួយគ្នា​ជា​លើកដំបូង សម្រាប់​ពិធីមង្គលការ​ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង Hangzhou ។ អំពូល ភ្លើង​រាប់រយ បាន​បញ្ចេញ​ពន្លឺ​ឡើង​នៅលើ​សណ្ឋាគារ ដោយ​បរិយាយ​នូវ​ពាក្យពេចន៍​ដែល​លាក់​នៅ ក្នុង​ចិត្ត​របស់​លោកតា Qian អស់​រយៈពេល ៦ ទសវត្ស ។​

រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​

​សូមបញ្ជាក់ថា ទិដ្ឋភាព​ដ៏​ផ្អែមល្ហែម​របស់​គូស្នេហ៍​វ័យចាស់ តែ​គួរ​ឲ្យ​ស្រឡាញ់​នេះ ធ្វើឡើង​នៅក្នុង ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​តែម្ដង ហើយ​ពាក្យ​ដ៏​ផ្អែមល្ហែម​នេះ ត្រូវបាន​សរសេរ​ឡើង​នៅលើ​អគារ​ដែលមាន​កម្ពស់ ២១៨ ម៉ែត្រ ហើយ​អ្នកលេង​បណ្ដាញ​សង្គម​នៅក្នុង​ប្រទេស​ចិន​ជាច្រើន បាន​កោតសរសើរ និង​ពេញចិត្ត​ចំពោះ​សារ​ស្នេហា​នេះ​យ៉ាងខ្លាំង ៕ ខេមរា​ ប្រភព​៖ CCTVNews

រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ រំភើប​ជាមួយ​គូស្នេហ៍​វ័យ ៨៤ ឆ្នាំ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​