ចាង ជី​យី បង្ហាញមុខ​លើកដំបូង​ក្រោយពេល​សម្រាលកូន​

Doliprane TVC

​កាលពីពេល​ថ្មីៗ​មកនេះ​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបថត​របស់​កំពូល​តា​រា​សម្តែង​ចិន​នាង ចាង ជី​យី និង ស្វាមី គឺ​លោក វ៉ាង ហ្វេ​ង ក្នុងពេល​ពួកគេ​ដឹក​ដៃ​គ្នា​ដើរ​លំហែរ​កាយ​នៅតាម​មាត់សមុទ្រ Santa Monica សហរដ្ឋអាមេរិក ក្នុង ​ថ្ងៃ​ខួបកំណើត​របស់​នា​ងគ​ម្រ​ប់​វ័យ ៣៧ ឆ្នាំ ។ នៅក្នុង​រូបថត​ដែល​បាន​​បង្ហោះ​នោះ​ថ្វីត្បិតតែ​ថត​បាន​រូប​ពីក្រោយ​ខ្នង​ក្តី​តែ​គេ​នៅតែ​ស្គាល់​ថា ពិតជា​រូបនាង និង ស្វាមី​ដោយ​គេ​អា​ចស​ម្គា ល់​បាន​នៅក្បែរ​ខ្លួន នាង​មានកូន​ឆ្កែ ១ ក្បាល​ឈ្មោះ (Teddy) ដែល​វា​ជា​កូន​ឆ្កែ​សំណ​ប់​ចិត្ត​របស់​នាង ។​/

ចាង ជី​យី បង្ហាញមុខ​លើកដំបូង​ក្រោយពេល​សម្រាលកូន​

នេះ​ជា​លើកដំបូង​ហើយ​ដែល​នាង ចាង ជី​យី បង្ហាញមុខ បន្ទាប់ពី​នាង​សម្រាលកូន​រួច​កាលពី​ចុងឆ្នាំ ២០១៥ នៅ​អាមេរិក ។​ ​កាលពី​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ គឺជា​ថ្ងៃ​ខួបកំណើត​គម្រប់​វ័យ ៣៧ ឆ្នាំ​របស់​នាង ចាង ជី​យី ហើយ​ថ្ងៃ បន្ទាប់​នាង​បាន
​បង្ហោះ​រូបភាព​នំ​ខេ​ក​ដ៏​ធំ​មួយ​ដែលជា​កាដូ​របស់​សា្ច​មី​នាង ។ នៅលើ​នំ​ខេ​ក​នោះ​ក្រៅពី​រចនា​រូប ផ្កា​ធំៗ មាន​រូប​កូន​ពពែ និង កូនជ្រូក ហើយ​នោះ​ក៏មាន​សរសេរ​អក្សរ​អង់គ្លេស​មួយ​ឃ្លា​ថា Happy Birthday Zi Yi, Love you forever ។​

ចាង ជី​យី បង្ហាញមុខ​លើកដំបូង​ក្រោយពេល​សម្រាលកូន​

នាង ចាង ជី​យី កើត​ឆ្នាំមមែ ហើយ​លោក វ៉ាង ហ្វេ​ង កើត​ឆ្នាំកុរ និង កូនស្រី​ដែល​ទើបតែនឹង​កើត​នៅ​អា មេ​រិ​ក​នោះ គឺ​កើត​ឆ្នាំមមែ ដូច ​ម្តាយ​ដែរ ។ នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនាង​បាន​សរសេរ​បន្ថែមទៀត​ថា «​កាលពី​ឆ្នាំទៅ គឺជា​ឆ្នាំ​ជាន់​លើ​ឆ្នាំ​កំណើត​របស់ខ្ញុំ ដែល​ខ្ញុំ​ទទួលបាន​ផល​សម្រេច​គួរ​ជាទី​គាប់ចិត្ត ។ ម្យ៉ាងទៀត​កូន ស្រី​ដែល​ទើបនឹង​កើត​ឈ្មោះ ស៊ី​ង​ស៊ី​ង នោះ គឺជា​ចំណងដៃ​រវាង​គូ ស្វាមីភរិយា​របស់​យើង ហើយក៏​ជាការ​ចាប់ផ្តើម នូវ​ជីវិត​ពិតៗ​របស់ខ្ញុំ ។ កាលពីមុន​អាយុ ៣៧ ឆ្នាំ​ដែល​មិនទាន់បាន​ជួប​ភាពសប្បាយ ​រីករាយ និង សុភមង្គល​នោះ គឺ​នៅពេលនេះ​បាន​ជួប​ហើយ សូម​អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​បាន​ជូនពរ និង ជួយ​គាំទ្រ​» ៕ គ ឡេង​
ចាង ជី​យី បង្ហាញមុខ​លើកដំបូង​ក្រោយពេល​សម្រាលកូន​ ចាង ជី​យី បង្ហាញមុខ​លើកដំបូង​ក្រោយពេល​សម្រាលកូន​ ចាង ជី​យី បង្ហាញមុខ​លើកដំបូង​ក្រោយពេល​សម្រាលកូន​ ចាង ជី​យី បង្ហាញមុខ​លើកដំបូង​ក្រោយពេល​សម្រាលកូន​