ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​នាំឱ្យ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​

ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​នាំឱ្យ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​

ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាចជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​មួយ​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ប៉ុន្តែ​វា​ក៏​មាន​បញ្ហា​ច្រើន ជាពិសេស​ផល​រំខាន​របស់​វា​តែម្តង​។ ខណៈពេល​ដែល​ភាគច្រើន​ជឿថា ការឡើង​ទម្ងន់​គឺជា​ផល​រំខាន​ជាក់ស្តែង​មួយ​នៃ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​នោះ ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ក៏​អាច​ជា​ផ្នែក​មួយ​នៃ​ផល​រំខាន​របស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ដែរ​។ យ៉ាងណាមិញ ថ្នាំ​គ្រាប់​ពន្យា​កំណើត​មិន​ត្រឹមតែ​ជា​ហេតុផល​តែ​មួយ​ទេ តែ​ទម្រ​ង​នៃ​ការពន្យា​កំណើត​ផ្សេងៗ​ដូចជា ការដាក់​កង​ក្នុង​ស្បូន និង​ការ​សុល​នៅ​ទ្វារមាស​ក៏​អាច​នាំឱ្យ​មាន​បញ្ហា​នេះ​បាន​ដែរ​។

​ចាប់តាំងពី​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​មក ឱ្យ​កាស​ដែលនាំឱ្យ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​នោះ​ក៏​មាន​ទំហំ​កាន់តែ​ធំ​ដែរ​។

​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ពេលខ្លះ​ក៏​អាច​បន្ថយ​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែន ដែល​ជា​អ័រម៉ូន​ដ៏​សំខាន់​មួយ​សម្រាប់​ថែរក្សា​ជាលិកា​ទ្វារមាស​ដ៏​មាន​សុខភាព​ល្អ និង​តុល្យភាព​បាក់តេរី​ល្អៗ​នៅ​ទីនោះ​។

​អតុល្យភាព​បាក់តេរី និង​ភាព​ស្ងួត​របស់​ទ្វារមាស ដែល​កើតឡើង​ដោយសារ​តែ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​រយៈពេល​យូរ នឹង​ធ្វើឱ្យ​កើត​ជា​បញ្ហា​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ និង​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​ផ្សេងៗ​ទៀត​ដែរ​។

​តាមពិត ការសិក្សា​កាលពី​ឆ្នាំ ២០០៥ និង​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន European Urology បានឱ្យដឹងថា មាន​ទំនាក់ទំនង​មួយ​រវាង​ការប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​រយៈពេល​យូរ និង​ការ​ឧស្សាហ៍​កើត​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ យ៉ាងណាមិញ ការ​លាប​ជែលប្រភេទ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​នឹងធ្វើ​ជួយ​បំពាត់​បញ្ហា​រោគសញ្ញា​របស់​ជំងឺ​នេះ បង្កើនរ​បត់​ឈាម និង​កាត់បន្ថយ​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​បាន​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។