ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន បាន​បង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​លួច​រថយន្ត Nissan Navara របស់​ប្រជាពលរដ្ឋ​មួយ​គ្រឿង​នៅ ទល់មុខ​ភោជនីយដ្ឋាន​ទន្លេបាសាក់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

នៅ​ពេល​ដែល​ជន​ស​ង្ស​យ័​កំពុង​ធ្វើ​សកម្មភាព ម្ចាស់​រថយន្ត​មក​ទាន់​ក៏​ស្រែក​ឆោឡោ ហើយ​ជន​ស​ង្ស​យ័​បាន​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ស្របគ្នា​នោះ​ដែរ​សមត្ថកិច្ច​ខណ្ឌចំការមន បាន​មក​អន្ដរាគមន៍​ទាន់​ពេលវេលា ក៏​បណ្ដាល​ឲ្យ​មាន​ផ្ទុះអាវុធ​មូ​យ​គ្រាប់​ផង​ដែរ ។ ជន​ស​ង្ស​យ័​ត្រូវ​បាន​ស​ត្ថ​កិច្ច​ចាប់​បញ្ជូន រួម​ជាមួយ​រថយន្ត Nissan Navara ទៅ​អធិការ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕