ទឹក​ក្រូចឆ្មារ​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​

ទឹក​ក្រូចឆ្មារ​អាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោដ​បាន​

​ចំពោះ​មូលហេតុ​ពិតប្រាកដ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ​គឺ​មិន​ទាន់​ដឹង​ឡើយ ប៉ុន្តែ​ការកើនឡើង​នូវ​ចំនួន​ជាតិ​អាស៊ីត​ខ្ពស់​ក្នុង​រាងកាយ​គឺជា​ហេតុផល​មួយ​របស់​ជំងឺ​នេះហើយ​។ មូលហេតុ​ខ្លះទៀត​មានដូចជា ហ្សែ​ន ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន កង្វះ​ការ​ហាត់ប្រាណ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាស៊ីត​ច្រើន និង​ស្ត្រេ​ស​ច្រើន​។

​ជំងឺ​រលាក​សន្លាក់​ហ្គោក​ឃើញថា​មាន​ទំនាក់ទំនង​នឹង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដែរ​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម និង​គ្រួសតម្រងនោម​ដោយសារ​អាស៊ីត​អ៊ុយ​រិក ដូច្នេះ​យក​ល្អ​គួរតែ​មាន​ការព្យាបាល​តា​ម​បែប​វេជ្ជសាស្ត្រ​ឱ្យបាន​ត្រឹមត្រូវ​។ បន្ថែម​ពី​នេះ​ទៅទៀត វា​គួរតែមាន​វិធីសាស្ត្រ​ផ្សេង​ដែល​អាច​ជួយ​សម្រាល និង​បំបាត់​ការឈឺចាប់​ដោយ​សារ​ជំងឺ​នេះ​បានដែរ នោះ​គឺ​ទឹក​ក្រូចឆ្មា​តែម្តង​។​
 
​ដើម្បី​បំបាត់​ការឈឺចាប់​ដោយ​សារ​ជំងឺ​រលាក​សន្លាក់​ហ្គោដ យក​ល្អ​គួរតែ​ធ្វើ​ឱ្យ​រាងកាយ​មាន​លក្ខណៈ​អាល់​កា​ឡាំង និង​បន្សាប​ជាតិ​អាស៊ីត​អ៊ុក​រិក​ក្នុងឈាម​។ រឿង​នេះ​អាច​ធ្វើបាន​ដោយ​ងាយ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មា និង​ម្សៅ​សូ​ដា​។ ជាមួយ​នឹង​ទឹក​ក្រូចឆ្មា​នេះដែរ អ្នក​ក៏​អាច​ញ៉ាំ​ផ្លែឈើ​ផ្សេងៗ​ដែល​សម្បូរ​វីតាមីន C ដើម្បី​ពង្រឹង​ដល់​ជាលិការ​ក្នុង​រាងកាយ​។

•​    ​ចូ​រលាយ​ទឹក​ក្រូចឆ្មា​មួយ​គ្រាប់​ជាមួយនឹង​ម្សៅ​សូ​ដា​មួយ​ស្លាបព្រា​បាយ​កន្លះ​។ ចូរ​ទុកចោល​ពីរ​បី​វិនាទី​សិន ហើយ​ចាំ​លាយ​ទឹក​មួយ​កែវ​ពីលើ​ថែម​ទៀត​។ ចូរ​ញ៉ាំ​វា​ភ្លាមៗ​។
•​    ​មធ្យោបាយ​មួយ​ទៀត​គឺ​ការ​លាយ​ទឹក​ក្រូចឆ្មា​កន្លះ​ផ្លែ​ជាមួយនឹង​ទឹក​ធម្មតា​មួយ​កែវ ហើយ​ញ៉ាំ​វា​ចំនួន​បី​ដង​ក្នុង​មួយ​ថ្ងៃ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។