ទ្រព្យសម្បត្តិតម្លៃ ៥០លានដុល្លារ Neymar ត្រូវបានអាជ្ញាធរ ប្រេស៊ីលរឹបអូស

បាសេឡូណា៖ ទ្រព្យសម្បត្តិដែលមានតម្លៃ ៥០លានដុល្លារអាម៉េរិក របស់ខ្សែប្រយុទ្ធឆ្នើមក្លឹប បាសេឡូណា កីឡាករ Neymar ត្រូវបានអាជ្ញាធរក្រុងសៅប៉ូឡូ ប្រេស៊ីលរឹបអូស នេះបើយោងតាម express ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

ទ្រព្បសម្បត្តិដ៏មានតម្លៃរបស់ Neymar ក្នុងនោះមានទូកមួយ យន្តហោះឯកជនមួយ និងទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវបានអាជ្ញាធរប្រេស៊ីលដកទុក បន្ទាប់ពីច្រានចោលបណ្តឹងឧទ្ធរណ៍ ពីសំណាក់ខ្សែប្រយុទ្ធរូបនេះ កាលពីសប្តាហ៍មុន។

កាលពីឆ្នាំទៅ កីឡាករ Neymar និងមុខជំនួញក្រុមគ្រួសាររបស់គាត់ ត្រូវបានរកឃើញថា មិនបង់ពន្ធ ១៦លានដុល្លារអាម៉េរិក នៅចន្លោះឆ្នាំ២០១១-២០១៣ ខណៈដែល កីឡាករប្រេស៊ីលនេះលេង នៅ Santos ។

កីឡាករអាយុ ២៣ឆ្នាំក៏ត្រូវបាន គេចោទប្រកាន់លើ ១ករណីទៀត ដោយប្រើប្រាស់យន្តហោះ ឯកជនខ្លួនធ្វើដំណើរ ទៅកាន់ប្រទេសប្រេស៊ីល ក្នុងថ្ងៃឈប់សម្រាក និង ក្នុងអំឡុងប្រកួត បាល់ទាត់ពិភពលោក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សហសវនករពន្ធ ប្រេស៊ីល លោក Iagaro Jung Martins បាននិយាយថា តារាបាល់ទាត់បាសេឡូណា មិនអាចឈានដល់ជាប់គុកនោះទេ បើសិនជាគាត់សារភាពថា ជំពាក់រដ្ឋនោះ៕

ទ្រព្យសម្បត្តិតម្លៃ ៥០លានដុល្លារ Neymar ត្រូវបានអាជ្ញាធរ ប្រេស៊ីលរឹបអូស