ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបន្ទាយ​មាន​ជ័យ​៖​ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​បណ្តាល​ស្លាប់​ទាំង​២​នាក់​នៅ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​ភ្នំ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្ត​បន្ទាយ​មាន​ជ​យ័​។ ជន​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​១.​ឈ្មោះ ឆែម ប៊ុ​ន​ឈឿ​ន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ២.​ឈ្មោះ វិ​ន ពុន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជន​រង​គ្រោះ​ទាំង​២​នាក់ រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

មន្ត្រី​នគ​បាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​៖​នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​គឺ​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​1N-1082 ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ឡើង​វ៉ា​ឆ្វេង​រថយន្ត​ទៅ​ស្រប​ទិស​គ្នា​ទៅ​បុក​រថយន្ត​ម៉ាក​HILUX  VIGO ពណ៌​ស្ករ ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​មក​ជើង​ដែល​មាន​ល្បឿន​លឿន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​២​នាក់​ស្លាប់​នឹង​កន្លែង​ភ្លាម​ៗ​។

រថយន្ត HILUX  VIGO ដែល​បុក​ជន​រង​គ្រោះ​បាន​ធ្លាក់​ស្លាក​លេខ​ខាង​មុខ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​ដែល​មាន​ស្លាក ភ្នំពេញ 2J-0903 រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។ មន្ត្រី​នគ​បាល​ចរាចរណ៍​បាន​បន្ត​ថា​៖​ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កម្លាំង​នគ​បាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​គឺ​ជន​រង​គ្រោះ​បាន​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។​ចំណែក​រថយន្ត​ដែល​បុក​ហើយ​បើក​គេចខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ភស្តុ​តាង​ស្លាក​លេខ​ដែល​បាន​ធ្លាក់​ជ្រុះ ដើម្បី​អនុវត្តន៍​តាម​ផ្លូវច្បាប់​៕