ពស់ថ្លាន់ប្រវែង ជាង ៥ម៉ែត្រ ត្រូវបានសម្លាប់ នៅរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក

រដ្ឋហ្វ្លរីដា៖ ពស់ថ្លាន់ប្រវែង ៥.១៥ម៉ែត្រ មួយក្បាលបានធ្វើឲ្យ មនុស្សមួយគ្រួសារ មានការតក់ស្លុត យ៉ាងក្រៃលែង នៅពេលដែលវាបាន វៀរទៅក្នុងតំបន់ពិចនិច មួយកន្លែងនៅ ក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក។

សេចក្តីរាយការណ៍ពី ភ្នាក់ងារពត៌មាន នៅក្នុងរដ្ឋហ្វ្លរីដា បានឲ្យដឹងថា គ្រួសារមួយក្រុមនោះបានចាប់ យករួបភាពរបស់ពស់ថ្លាន់ ដ៏ធំសំបើមនោះ ដោយកាំមេរ៉ារបស់បួកគេ មុនពេលដែល អជ្ញាធរត្រួតពិនិត្យ របស់តំបន់នោះ បានសម្លាប់វា។ ក៏ប៉ុន្តែការរាយការណ៍នោះ មិនបានប្រាប់អំពីកន្លែង ដែលពស់មួយក្បាលនោះ បានស្លាប់នោះឡើយ។

ពស់ថ្លាន់ ជាប្រភេទសត្វដែល បានធ្វើការឈ្លានពាន ទៅក្នុងសហរដ្ឋអាមេរិក។ ហើយការឈ្លានពាន របស់ពួកវានោះ បានធ្វើឲ្យចំនួននៃ ប្រភេទសត្វទន្សាយ កញ្ច្រោង ឆ្មា និងប្រភេទសត្វដទៃទៀត។

ក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខនេះ បេសកកម្មរបស់ក្រុម អ្នកអភិរក្សសត្វព្រៃ និងត្រីរបស់រដ្ឋហ្វ្លរីដា បានប្រារព្ធកម្មវិធីប្រកួត មួយដោយមានលក្ខខ័ណ្ឌថា ប្រើសិនបើអ្នកណា អាចសម្លាប់ពស់ថ្លាន់ បានច្រើនជាងគេបំផុត អ្នកនោះនឹងបានទទួល រង្វាន់ជាទឹកប្រាក់ ចំនួន ១៥០០ដុល្លារ សហរដ្ឋអាមេរិក និង ១០០០ដុល្លាសហរដ្ឋអាមរិក សម្រាប់អ្នកដែលអាច សម្លាប់ពស់ថ្លាន់ដែលមាន ប្រវែងវែងជាងគេបំផុត៕

ពស់ថ្លាន់ប្រវែង ជាង ៥ម៉ែត្រ ត្រូវបានសម្លាប់ នៅរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក