UTS៖ INSEARCH គាំទ្រសន្និសីទ CamTESOL ស្ដីពីការបង្រៀន ភាសាអង់គ្លេសនៅ ប្រទេសកម្ពុជា ប្រចាំឆ្នាំលើកទី១២

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ទី១៥ ខែគុម្ភះ ឆ្នាំ២០១៦នេះ គ្រូបង្រៀនភាសាអង់គ្លេសជាង ១.៧០០ រូបមកពី ៣៣ ប្រទេសនឹងចូលរួមសន្នីសីទ CamTESOL ប្រចាំឆ្នាំលើកទី១២ នៅរាជធានីភ្នំពេញដើម្បី បង្កើនសមត្ថភាពវិជ្ជាជីវៈ និងចែករំលែកចំណេះដឹង។ CamTESOL គឺជាសន្និសីទអប់រំ បែបវិជ្ជាជីវៈលើកដំបូង គេបង្អស់សម្រាប់គ្រូបង្រៀន ភាសាអង់គ្លេសក្នុងតំបន់។

លោក Mao Sreng ដែលជាប្រធានផ្នែកអប់រំ IDP (ប្រចាំប្រទេសកម្ពុជា) បានមានប្រសាសន៍ថា “CamTESOL ចាត់ទុកប្រទេសកម្ពុជា ជាចំណុចស្នូលក្នុងតំបន់ អាស៊ានសម្រាប់ការបង្រៀន ភាសាអង់គ្លេស (ELT) ការសិក្សា និងការស្រាវជ្រាវ និងការផ្សព្វផ្សាយព័ត៌មាន ស្ដីពីឧត្ដមភាពនៃការបង្រៀន។ គាត់ក៏បានបន្ថែមទៀតថា “វាពង្រឹងទំនាក់ទំនង រវាងសហគម ELT នៅតំបន់អាស៊ីអាគ្នេយ៍ និងទូទាំងសាកលលោក ហើយយើងមានសេចក្ដី រីករាយណាស់ដែលបាន ទទួលការគាំទ្រយ៉ាងពិសេស ពីស្ថាប័នអប់រំល្បីៗនៅ ទូទាំងពិភពលោក ព្រមទាំងពីវាគ្មិនដ៏មាន ទេពកោសល្យផងដែរ”។

“យើងមានកិត្តិយស ណាស់ដែលបាន ធ្វើការជាមួយ IDP ក្នុងការលើកទឹកចិត្តគ្រូបង្រៀន ដែលលះបង់ទាំងកម្លាំង កាយចិត្តពីតំបន់អាស៊ាន តាមរយៈការឧបត្ថម្ភពី CamTESOL ។ លោក Tim Laurence ព្រឹទ្ធបុរសនៃ UTS:INSEARCH មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ រៀបចំឡើងដោយដៃគូ អប់រំធំមួយគឺ ការអប់រំរបស់ IDP ដែលជាឱកាសដ៏មាន តម្លៃសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ គ្រូបង្រៀនភាសាអង់គ្លេស ក្នុងតំបន់។

លោក Tim Laurence ក៏បានបន្ថែមទៀតថា “យើងដឹងថាសិស្សមកពី តំបន់អាស៊ានមានបំណង ចង់បង្កើនចំណេះដឹង និងជំនាញភាសាអង់គ្លេស របស់ពួកគេដើម្បីពង្រីក ឱកាសការងារក្នុង តំបន់កំពុងអភិវឌ្ឍ។ យើងជឿជាក់ថាការវិនិយោគ វិស័យបង្រៀន និងការសិក្សាភាសាអង់គ្លេស នេះមានសារៈសំខាន់ណាស់ ហើយយើងមានកិត្តិយស ណាស់ដែលបានធ្វើការ ជាមួយដៃគូជាច្រើនដើម្បីនាំ យកការអប់រំភាសាអង់គ្លេស មកបង្រៀនសិស្សចំនួនជាង ៨០០០ នាក់ជារៀងរាល់ឆ្នាំ។

ការគាំទ្រសន្និសីទ និង សិក្ខាសាលាស្ដីពីការ ស្រាវជ្រាវឆ្នាំ២០១៦ CamTESOL ធ្វើកិច្ចប្រជុំពីរធំៗគឺសិក្ខា សាលាស្ដីពីការស្រាវជ្រាវ ELT នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦និងសន្និសីទធំ នៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

UTS: INSEARCH ដែលជាផ្លូវសម្រាប់ សិស្សអន្តរជាតិដែលមានបំណង ទៅសិក្សានៅសាកល វិទ្យាល័យបច្ចេកវិទ្យានៃ ទីក្រុងស៊ីដនី ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកម្មវិធីទាំងពីរនេះ ហើយបានអញ្ជើញបណ្ឌិត Amirul Mukminin និង Herland Akbari Putra ពីប្រទេសឥណ្ឌូណេស៊ី និងបណ្ឌិត Cecilia Genuino និង Rafael Michael Pax ប្រទេសហ្វីលីពីនតាម រយៈកម្មវិធី CamTESOL ក្នុងតំបន់អាស៊ាន ដើម្បីធ្វើបទបង្ហាញក្នុងសន្និសីទ។ UTS:INSEARCH ក៏អញ្ជើញវាគ្មិនពិសេស មកពីប្រទេសឥណ្ឌូណេស៊ី ផងដែរក្នុងសន្និសីទធំនេះ។

David Larbalestier ជាអ្នកដឹកនាំកម្មវិធីសិក្សា ELT របស់ UTS:INSEARCH នឹងផ្ដល់សន្ទរកថា បើកនៅសិក្ខាសាលាស្ដីពី ការស្រាវជ្រាវក្នុងនាមជា នាយកសាកលវិទ្យាល័យ English Centres Australia ដែលឧបត្ថម្ភសិក្ខាសាលានេះ។

សិក្ខាសាលាស្ដីការស្រាវជ្រាវនេះ ផ្ដល់កិត្តិយសដល់អតីត ប្រធានក្រុមប្រឹក្សា ការិយាល័យសិក្សានៃ UTS:INSEARCH គឺសាស្រ្តាចារ្យ Rosie Wickert ដើម្បីធ្វើការបង្រៀន និងធ្វើសិក្ខាសាលាស្ដីពី ការជួយនិស្សិតបញ្ចប់បរិញ្ញាបត្រ និងអ្នកស្រាវជ្រាវដែល ដែលកំពុងមានបំណង បោះពុម្ពទនិ្ននុប្បវត្តិសិក្សា។ កិច្ចពិភាក្សារបស់គាត់ នឹងផ្ដល់ចំណុចសំខាន់ៗស្ដីពី ការកំណត់ទនិ្ននុប្បវត្តិដែលពាក់ព័ន្ធ និងរបៀបកំណត់គោលដៅ ជ្រើសយកទនិ្ននុប្បវត្តិទាំងនោះ និងអ្វីដែលអ្នកនិពន្ធត្រូវ ពិចារណានៅពេលពេល ដាក់ជូនអត្ថបទ និងអ្វីដែលបណ្ណា ធិការកំពុងស្វែងរក ។ សាស្រ្តាចារ្យ Wickert មានជំនាញខាងភាសា របស់មនុស្សពេញវ័យ និងគោលនយោបាយអប់រំ ផ្នែកអក្សរសាស្ត្រ ហើយគាត់ត្រូវបានគេចាត់ទុកថា អ្នកនិពន្ធផ្នែកអក្សរ សាស្ត្រដ៏ពូកែម្នាក់ និងជាអ្នកធ្វើការស្ទង់មតិ ថ្នាក់ជាតិដំបូងស្ដីពីអក្ខរកម្ម របស់មនុស្សពេញវ័យ នៅប្រទេសអស្រ្តាលី ឆ្នាំ 1989 ។

ឆ្នាំនេះ CamTESOL នឹង ”ផ្សព្វផ្សាយស្វ័យភាព ក្នុងការបង្រៀន និងរៀនភាសា” ជាទិដ្ឋភាពចម្បង ហើយក៏នឹងរួមបញ្ចូល វគ្គសិក្សាដែលបង្រៀន ដោយគ្រូបង្រៀន មួយចំនួនមកពី UTS:INSEARCH នៅទីក្រុងស៊ីដនីផងដែរ៖

១.Aurora Murphy ធ្វើបទបង្ហាញអំពីការ ប្រើប្រាស់សិល្បៈផ្អែក លើបរិបទថ្នាក់រៀន ដើម្បីគាំទ្រការចូលរួម របស់សិស្សក្នុង ការរៀនភាសា។

២.David Richardson ធ្វើសិក្ខាសាលាស្ដីពី ការប្រើប្រាស់វិធីសាស្រ្ត ខុសៗគ្នាដូចជា ការសម្ដែងតួ ការចែករំលែកគំនិត និងការធ្វើប្លុកក្នងថ្នាក់ ដើម្បីជំរុញឲ្យសិស្សអាន។

៣.Debbie Navara ធ្វើបទបង្ហាញស្ដីពី គម្រោងស្រាវជ្រាវសកម្ម អំពីការប្រើប្រាស់ប្លុក ក្នុងថ្នាក់រៀនរបស់គាត់ ដើម្បីបង្កើនជំនាញសរសេរ និងនិយាយ សម្រាប់សិស្សអន្តរជាតិ។

៤.Diana Dunlop ធ្វើបទបង្ហាញស្ដីពីគម្រោង ស្រាវជ្រាវសកម្មអំពីការ ប្រើប្រាស់ការពិភាក្សា បែបបង្រៀន និងសកម្មភាពហ្វឹកហាត់ និយាយដើម្បីបង្កើន ជំនាញក្នុងការសរសេរ ដែលជាជំនាញសំខាន់សម្រាប់ ការសរសេរនៅកម្រិតទីបី។

៥.Kerry Hunter ធ្វើបទបង្ហាញស្ដីពីការត្រៀម សិស្សដែលរៀនភាសា សម្រាប់វិធីសាស្រ្ត “flipped learning” ថ្មីដែលនឹងត្រូវប្រើប្រាស់ក្នុង សាកលវិទ្យាល័យជាច្រើន៕

UTS៖ INSEARCH គាំទ្រសន្និសីទ CamTESOL ស្ដីពីការបង្រៀន ភាសាអង់គ្លេសនៅ ប្រទេសកម្ពុជា ប្រចាំឆ្នាំលើកទី១២