ស៊ុន ស្រីពេជ្រ ធ្វើឲ្យក្តីស្រមៃ របស់ម្តាយ ក្លាយជាការពិត

ភ្នំពេញៈ តារាចម្រៀង បែបស្រគត់ស្រគំ កញ្ញា ស៊ុន ស្រីពេជ្រ នៅក្នុងឱកាស ថ្ងៃបុណ្យនៃក្តីស្រលាញ់ កន្លងទៅនេះ នាងបានបង្ហាញពីទំហំ ចិត្តស្រលាញ់ម្តាយ និងបំពេញក្តីស្រមៃរបស់ម្តាយនាង ដែលប្រាថ្នាចង់បាន ក្រវិលមួយគូដែលដាំពេជ្រ ដោយនាងបានខំប្រឹងសន្សំប្រាក់ ទិញវាជាកាដូសម្រាប់ម្តាយនាង ក្នុងឱកាសបុណ្យនៃ ក្តីស្រលាញ់ ។

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា ស៊ុន ស្រីពេជ្រ គឺជាអ្នកសិល្បៈដែល កើតមកក្នុងត្រកូលមួយ ដែលមានឪពុកជាតារាកំប្លែង រស់នៅក្នុងស្ថានភាព លំបាកវេទនា ត្រូវខំប្រឹងតស៊ូតាំងពីបាតដៃទទេ រហូតដល់មានគ្រប់យ៉ាង នៅពេលនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ។ នៅក្នុងស្ថានភាពកាលពីមុន សូម្បីតែម្តាយ របស់នាង ប្រាថ្នាចង់បានក្រវិលមួយគូ ដែលដាំពេជ្រក៏នាង និងគ្រួសារមិនអាចរកលុយទិញ ឲ្យម្តាយបានដែរ ។

ទើបតែពេលនេះនាងបានក្លាយខ្លួន ជាតារាល្បីមានឈ្មោះបោះសំឡេង សម្បូរការងារធ្វើ រកប្រាក់ចំណូលបានច្រើនលើស ការរំពឹងទុក ដែលជាដើមហេតុធ្វើឲ្យ គ្រួសាររបស់នាងមានជីវភាព សម្បូរសប្បាយជាងមុន រហូតដល់នាងអាចមានសមត្ថភាព ទិញរបស់ដែលជាម្តាយប្រាថ្នា ចង់បានសម្រេចដូចបំណង ។ ដោយថ្មីៗនេះ នាងបានសរសេរបង្ហោះ នៅលើ Facebook ថា «ពីមុនម៉ែធ្លាប់ប្រាប់កូនថា មួយជីវិតម៉ែប្រហែលគ្មានវាសនា បានប្រើរបស់នឹងទេ កូនស្តាប់លឺហើយស្រក់ទឹកភ្នែក អាណិតម៉ែណាស់ ហើយកូនតូចចិត្ត ដែលគ្មានលទ្ធភាព ឲ្យម៉ែប្រើរបស់ល្អនឹងគេ តែកូនបានតាំងចិត្តហើយថា ថ្ងៃណាមួយកូននឹងបំពេញបំណងម៉ែ »។

តារារូបនេះបានរៀបរាប់ទៀតថា «ថ្ងៃនេះកូនបានសម្រេច បំណងម៉ែ ទោះបីរបស់នេះមានតំលៃតិចតួច តែវាជាទឹកចិត្តរបស់កូន ស្រលាញ់ម៉ែលើសលុប កូនខំសន្សំយូរណាស់មកហើយ រីករាយថ្ងៃនៃក្តីស្រលាញ់ មិនមែនស្រលាញ់តែថ្ងៃ១៤កុម្ភៈ ឫថ្ងៃនេះទេ តែកូនស្រលាញ់ម៉ែជារៀងរហូត ។ ហេហេ សន្សំអាំងប៉ាវតាំងពី៥,០០០៛ ,១០,០០០៛ អីឡូវបានទិញរបស់នេះឲ្យម៉ែប្រើ កូនសប្បាយចិត្តដែលបានឃើញម៉ែពាក់វា ស្អាតណាស់ម៉ែអើយ LOVE» ។

បើទោះជាតារារូបនេះ បានបង្ហាញក្តីស្រលាញ់ និងបានទិញរបស់ ដែលម្តាយនាងចង់បាន ជូនម្តាយជាទីស្រលាញ់ ហើយក៏ពិតមែន ប៉ុន្តែនាងមិនបានបញ្ជាក់ច្បាស់ទេ ថាក្រវិលដែលនាងទិញ ជូនម្តាយមានតម្លៃប៉ុន្មានទេ តែអ្វីដែលធ្វើឲ្យនាង ក៏ដូចជាកូនៗគ្រប់រូប សប្បាយចិត្តនោះ គឺបានធ្វើឲ្យក្តីស្រមៃការប្រាថ្នា ចង់បានរបស់អ្នកមានគុណ បានសម្រេចទៅវាល្អណាស់ទៅហើយ ៕

ស៊ុន ស្រីពេជ្រ ធ្វើឲ្យក្តីស្រមៃ របស់ម្តាយ ក្លាយជាការពិត

ស៊ុន ស្រីពេជ្រ ធ្វើឲ្យក្តីស្រមៃ របស់ម្តាយ ក្លាយជាការពិត

ស៊ុន ស្រីពេជ្រ ធ្វើឲ្យក្តីស្រមៃ របស់ម្តាយ ក្លាយជាការពិត

ស៊ុន ស្រីពេជ្រ ធ្វើឲ្យក្តីស្រមៃ របស់ម្តាយ ក្លាយជាការពិត