អឿន ដាលីស ទទួលបានកូនស្រីម្នាក់ ក្រោយរៀបការជាមួយ ស្វាមីសញ្ជាតិអូស្ត្រាលី ជាង២ឆ្នាំ

ភ្នំពេញៈ អស់រយៈពេលជិត៣ឆ្នាំហើយដែលអតីតពិធីការិនី រូបស្អាត នាង អឿន ដាលីស បានសម្រេចចិត្តរៀបការ សាងគ្រួសារជាមួយស្វាមី ដែលមានសញ្ជាតិអូស្ត្រាលី ហើយក្រោយពីពួកគេទាំងពីរនាក់ រៀបការរួច រហូតមកដល់ពេលនេះពួកគេទាំងពីរនាក់ ទើបតែទទួលបានចំណងដៃកូនស្រីម្នាក់ កាលពីប៉ុន្មានថ្ងៃនេះ។

អតីតពិធីការិនីប្រចាំនៅក្នុងកម្មវិធី Top Ten Concert របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នាង អឿន ដាលីស ថ្មីៗនេះបានបង្ហោះ រូបថតកូនស្រីបណ្តូលចិត្តរបស់នាង ដែលទើបតែសម្រាលបង្អួត ប្រាប់មហាជន និងអ្នកដែលធ្លាប់ស្រលាញ់គាំទ្រនាងបាន ឃើញមុខកូនស្រីរបស់នាង ដែលមើលទៅទម្រង់មុខ កូនរបស់នាង គឺកាត់ទៅរកស្វាមី សញ្ជាតិអូស្ត្រាលី របស់នាងខ្លាំងណាស់ ។

គួររំឭកផងដែរថា អតីតពិធីការិនី នាង អឿ ដាលីស បានសម្រេចចិត្តចូលរោងការ ជាមួយស្វាមី លោក  Nathan Blacker កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ តាមបែបគ្រិស្តសាសនា ដោយមានការចូលរួម ពីឪពុកម្តាយទាំងសងខាងទទួលដឹងឮ និងឲ្យពរជ័យសិរីមង្គល នៅទីក្រុង Cabramatta រដ្ឋ New South Wales ប្រទេសអូស្ត្រាលី ៕