ស្ត្រីកូរ៉េជ្រើសរើស តារាសម្តែងប្រុស ដែលសាកសមជាប្តីល្អ និងជាមិត្តប្រុសល្អ

កូរ៉េ៖ កម្មវិធី“Best Man” របស់ទូរទស្សន៍ KBS 2TV ថ្មីៗនេះបានធ្វើការ សិក្សាពីអារម្មណ៍របស់មនុស្សស្រី ថាតើមនុស្សប្រុសបែបណាដែលខ្លួន ចង់បានជាគូអនាគត ឬចង់បាន ជាមិត្តប្រុសហើយក្នុងនោះ មានតារាសម្តែងជាច្រើនរូបដែលជាប់ឈ្មោះ។

ព័ត៌មានពីការគេហទំព័រ Korea Times បានឲ្យដឹងនៅថ្ងៃទៅ១៦ខែកុម្ភៈឆ្នាំ២០១៦នេះថា ការស្ទង់មតិថាតារារូបណាសាកសមជាប្តីល្អបំផុតនោះ  គេបានសាកសួរស្ត្រី កូរ៉េចំនួន១០០០នាក់ ដែលមានអាយុចាប់ពី២០ដល់៤០ឆ្នាំថា “តើតារាប្រុសរូបណាដែលអ្នកចង់រៀបការជាមួយ និងចង់បានជាមិត្តប្រុស?” ពេលនោះពិធីករ និងជាតរាសម្តែងវ័យ៤៣ឆ្នាំ  Yoo Jae Suk ត្រូវបានជ្រើសច្រើនបំផុតទទួលបានសម្លេង១៦,៧ %  អ្នកទី២ គឺតារាសម្តែងវ័យ៤៥ឆ្នាំ Cha Seung Won ទទួលបាន៤,២ % ហើយ តារាសម្តែង So Ji Sub  , តារាសម្តែង Cha Tae Hyun និងតារាសម្តែងវ័យ៤៤ឆ្នាំលោក  Ji Jin Hee ទទួលបាន៤,១ % ស្ថិតនៅលំដាប់លេខ៣ ។

ក្នុងចំណោមតារាប្រុសល្បីៗ ទាំងនោះតារាវ័យ៣៨ឆ្នាំតួឯកប្រុសក្នុងរឿង “Oh My Venus” លោក So Ji Sub ជាប់ចំណាត់ថ្នាក់លេខមួយ ជាតារាដែលស្រ្តីភាគច្រើនចង់បាន ជាមិត្តប្រុសដោយសារភាពផ្អែមល្ហែមដែល Ji Sub តែងតែបង្ហាញក្នុងខ្សែភាពយន្ត  ហើយតារាសម្តែង Yoo Jae Suk ស្ថិតនៅលំដាប់ទី២ និងតារាវ័យ២៨ឆ្នាំ Kim Soo Hyun ទទួលចំណាត់ថ្នាក់លេខ៣ដែលនឹងក្លាយជាមិត្តប្រុសល្អ បំផុតសម្រាប់ស្ត្រីកូរ៉េភាគច្រើន  ៕