អង្គការ IJM សហការជាមួយ នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស ថតវីដេអូរៀបរាប់ពីជីវិត ជនរងគ្រោះដែលត្រូវគេជួញដូរ

ភ្នំពេញៈ បើតាមសម្តីរបស់ មន្ត្រីនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ ប្រាប់ឲ្យដឹងថា ខាងនាយកដ្ឋានបានចូលរួម សហការជាមួយអង្គការ IJM ថតឃ្លីបវីដេអូជាច្រើន ដែលក្នុងបំណងរៀបរាប់ពីខ្សែជីវិតភាព លំបាកវេទនារបស់ជនរងគ្រោះគ្រប់រូប ដែលត្រូវបានគេបោកប្រាស់ យកទៅជួញដូរផ្លូវភេទ ក្នុងបំណងចែករំលែកទុកលំបាក ទៅដល់បងប្អូនប្រជាពលរដ្ឋ បានដឹងពីសុខទុក របស់ជនរងគ្រោះទាំងអស់ ។

មន្ត្រីដដែលបានប្រាប់ឲ្យដឹងទៀតថា នាពេលកន្លងមក នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការបង្រ្កាបការជួញដូរ ចាប់បានមេបនជាច្រើន ហើយក៏បានជួយ ទៅដល់ជនរងគ្រោះ ដែលត្រូវបានគេជួញដូរបានជាច្រើន នៅក្នុងនោះក្រុមការងាររបស់យើង ក៏បានជួយបណ្តុះបណ្តាល ជនរងគ្រោះឲ្យមាន ភាពក្លាហានហ៊ានរស់នៅ ដោយជំហផ្ទាល់ខ្លួនមានជំនាញ ដើម្បីជាទីពឹងសម្រាប់ខ្លួនឯង ទៅថ្ងៃអនាគតផងដែរ ។

មន្ត្រីដដែលឲ្យដឹងបន្ថែមទៀតថា អាជ្ញាធរនឹងនៅតែបន្ត សកម្មភាពបោសសំអាត ការជួញដូរមនុស្សនេះ ជាបន្តបន្ទាប់ ប្រៀបដូចជាភ្លៀងរលឹម ហើយនិងខិតខំរៀបចំកន្លែង ដែលមានភាពរញ៉េរញ៉ៃ អសនិ្តសុខ ដែលរកស៊ីផ្លូវភេទនេះ ឲ្យប្រែក្លាយរូបរាងមកជាកន្លែង ដែលរស់នៅប្រកបដោយ ភាពសុខស្រួលសុខសាន្តជំនួសវិញ ។
លើសពីនេះទៀត នាយកដ្ឋានបានសហការ ជាមួយខាងអង្គការ IJM ថតឃ្លីបវីដេអូមួយ ដែលលើកយកជីវិត របស់ជនរងគ្រោះ ពីការជួញដូរផ្លូវភេទម្នាក់ ដែលមានឈ្មោះថា លីណា ដោយបានរៀបរាប់ត្រួសៗ ពីអារម្មណ៍ឈឺចាប់ របស់នាងក្នុងនាមជាជនរងគ្រោះម្នាក់ ដែលត្រូវបានគេជួញដូរផ្លូវភេទ នាងតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ៕