ពន្លឺព្រះអាទិត្យ នៅតំបន់អាក់ទិច ធ្វើឲ្យឧស្ម័នផ្ទះកញ្ចក់ កាន់តែកើនឡើង

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ពន្លឺព្រះអាទិត្យនៅក្នុង តំបន់អាកទិច កំពុងតែនាំឲ្យមានផលវិបាក អស់ស្ថានភាព ពិភពលោក ដោយវាបានធ្វើឲ្យមាន ការរលាយទឹកកក ច្រើនគួរឲ្យកត់សំគាល់ ព្រមទាំងបនាំឲ្យមានការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងស្រទាប់ បរិយាកាស កាន់តែច្រើនឡើង។

ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា កាកសំណល់បន្លែ ដែលត្រូវបានរក្សាទុក នៅក្រោមទឹកកកនៃភាគ ខាងជើងនៃតំបន់អាទិច ត្រូវបានប៉ាន់ស្មានថា វាបានផ្ទុក កាបូនឌីអុកស៊ីត កាន់តែច្រើនឡើង មិនតែប៉ុណ្ណោះវា ក៏បានធ្វើការសាយភាយ ឧស្ម័នកាបូកឌីអុកស៊ីត ព្រមទាំងឧស្ម័នមេតាន ទៅក្នុងបរិយាកាស ផងដែរដែលជាហេតុ នាំឲ្យកំដៅរបស់ ភពផែនដីកាន់តែ កើនឡើង។

អ្នកស្រី Rose Cory នៅមហាវិទ្យាល័យ នៃរដ្ឋការ៉ូលីណា ភាគខាងជើង ព្រមទាំងក្រុមការងាររបស់គាត់ ដែលកំពុងតែសិក្សា អំពីការរលាយទឹកកក នៃតំបន់អាកទិច បានរកឃើញថាចំនួនឧស្ម័នកាបូនឌីអុកស៊ីត បានបញ្ចេញទៅ ក្នុងបរិយាកាស ក្នុងបរិមាណច្រើនជាង មុនដល់ទៅ ៤០ភាគរយ នៅពេលដែលទឹកដែល រលាយចេញពីទឹកកក ត្រូវបានប៉ះជាមួយ នឹងពន្លឺអ៊ុយត្រាវ៉ាយូឡេត។

ជាមួយគ្នានេះដែរ ការកើនឡើងនេះ កើតឡើងដោយសារ ពន្លឺអ៊ុយត្រាវ៉ាយូឡេត ដែលជាសារធាតុមួយ នៃពន្លឺព្រះអាទិត្យ បានបញ្ចេញថាមពល កាន់តែខ្លាំងនៅ ទៅក្នុងបាក់តេរីដី និង ពពួកផ្សិត ដើម្បីបំបែកសរីរាង្គ ទាំងនោះឲ្យក្លាយជា ឧស្ម័នកាបូឌីអុកស៊ីត បន្ទាប់មកធ្វើការបញ្ចេញ ទៅក្នុងបរិយាកាស។

ពន្លឺព្រះអាទិត្យ នៅតំបន់អាក់ទិច ធ្វើឲ្យឧស្ម័នផ្ទះកញ្ចក់ កាន់តែកើនឡើង

  • ពន្លឺព្រះអាទិត្យ នៅតំបន់អាក់ទិច ធ្វើឲ្យឧស្ម័នផ្ទះកញ្ចក់ កាន់តែកើនឡើង已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/02/16  Category:កំសាន្ត