អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់

កំពង់ចាម៖ អគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍ មន្ទីរពេទ្យខេត្តកំពង់ចាម បានសាង
សង់អស់ថវិកា ចំនួន ១ ០២៦ ០០០ដុល្លារ ជាជំនួយរបស់រដ្ឋាភិបាល និងពលរដ្ឋសហរដ្ឋអាមេរិក បានសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនារសៀល ថ្ងៃទី១៦ ខែគុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ប្រចាំកម្ពុជា លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

លោក វេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍នេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ចំណាយអស់ទឹកប្រាក់សរុបចំនួន ១ ០២៦ ០០០ ដុល្លារអាមេរិច ក្នុងនោះ មាន អគារមជ្ឈមណ្ឌលផ្តល់ឈាម មួយ សង់ពីបេតុង ប្រក់ក្បឿង ជាន់ផ្ទាល់ដីទំហ៊ុំ១៥ គុណនិង៤០ម៉ែត្រ ចែកជា១៥បន្ទប់ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥ និងសាងសង់រួចនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ចំណាយអស់ ថវិកា៦៧៦ ០០០ ដុល្លារ តាមរយៈកងនាវាចរសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិច ស្ថានទូតសហរដ្ឋអាមេរិក និងកាកបាទក្រហមអូស្ត្រាលី ។

ចំណែកអគារមន្ទីរពិសោធន៍ថ្មី សង់ពីបេតុងប្រក់ក្បឿង កម្ពស់២ជាន់ ទំហ៊ុំ ១២ម៉ែត្រ គុណនិង៩ម៉ែត្រ ចែកជា៥បន្ទប់ ចាប់ផ្តើមសាងសង់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤ សាងសង់ រួចនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ និងជួសជុលកែលម្អអគារពិសោធន៍ចាស់ ចំណាយថវិកាអស់សរុប៣៥០ ០០០ ដុល្លាអាមេរិក តាមរយៈកងនាវាចរសហរដ្ឋអាមេរិច ផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt បានមានប្រសាសន៍ថា មជ្ឈមណ្ឌលផ្តល់
ឈាមថ្មីនេះ នឹងជួយផ្តល់ឈាម ជូនជនរងគ្រោះ ដែលបាត់បង់ឈាម ក្នុងពេលសម្រាលកូន និងជួយទប់ស្កាត់ការរាលដាលជំងឺ ដែលបណ្តាលមកពីមេរោគក្នុងឈាម ម្យ៉ាងទៀតមន្ទីរ ពិសោធន៍ នៃមន្ទីរពេទ្យខេត្តកំពង់ចាមនេះ និងជួយធ្វើការវិភាគ ជំងឺកាចសាហាវផ្សេងៗ ដូចជា គ្រុនចាញ់ គ្រុនឈាម និងជំងឺផ្តាសាយធំ ឲ្យដំណើរការបានរលូន និងធ្វើឲ្យក្រុមគ្រូពេទ្យអាចព្យាបាលអ្នកជំងឺ កាន់តែមានប្រសិទ្ធិភាព ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា លោក មានជំនឿយ៉ាងមុតមាំថា ក្រោយពីបើក ឲ្យប្រើប្រាស់នូវអគារទាំង២នេះ បងប្អូបប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជំវិញ និង
មានទីកន្លែងផ្តល់សេវា កាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានោះ លោក រដ្ឋមន្ត្រី សូមអំពាវនាវ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រី បុគ្គលិកសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយថែទាំអគារថ្មីនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនយើងគ្រប់ៗរូប ៕

អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់

អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់

អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់

អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់

អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់