ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

 ខេត្តបន្ទាយមានជ័យ​៖​ជប៉ុន​ជួយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​នៅ​តាម​ជនបទ​ក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន​២​អាគារ​ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​១​ខ្នង​នៅ​រសៀល ថ្ងៃ​ទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ឃុំ​គោក​បល្ល័ង្ក ស្រុក​មង្គល​បូ​រី​។ លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​អប់រំ​ប្រទេស​ជប៉ុន​បាន​ជួយ​កសាង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​នៅ​តាម​ជនបទ ជាក់ស្តែង​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ជួយ​ចំនួន​២​ខ្នង​។​

នេះ​ជា​ដំណាក់កាល​ទី​២​ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​នៅ​តាម​ជនបទ​ក្នុង​ឃុំ​គោក​បល្ល័ង្ក ស្រុក​មង្គល​បូ​រី​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖​ប្រទេស​ជប៉ុន​ជួយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​តាម​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ជំនួយ​ដោយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ជប៉ុន​គោលដៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​តាម​ជនបទ​អោយ​បាន​ចំនួន​១០០​ទៅ​៣៧១​និង​៤៧១​ខ្នង និង​បន្ថែម​បណ្ណាល័យ​អោយ​បាន​១៦ ទៅ​៥៧​និង​៧៣​កន្លែង​នៅ​អំឡុង​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ដោយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​តាម​ជនបទ​និង​បណ្ណាល័យ​ដើម្បី​លើកកម្ពស់​លើ​វិស័យ​អប់រំ​តាម​ជនបទ​។​ជា​អាទិ៍​ការងារ​អក្ខរកម្ម នឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូល​អាន និង​សិក្សា​ដោយ​ខ្លួនឯង​មានចំណេះ​ដឹង​ទៅ​ប្រកប​មុខរបរ​ទទួល​បាន​ជោ​ជ័យ​ក្នុង​ជីវិត​៕