របកគំហើញ ឈប់ពាក់អាវទ្រនាប់​ដើ​​ម្បី​​កាត់​​បន្ថយ​​គ្រោះ​​ថ្នាក់​​

Doliprane TVC

ដើម្បី​បង្កើនការយល់ដឹង​អំពី​មហារីកសុដន់ ក្រុមអ្នកវិទ្យាសាស្រ្ត​បាន​បញ្ជាក់អះអាងអំពី​គ្រោះថ្នាក់ដែលអាចកើតមានដោយ​សារ​អាវទ្រនាប់ ​។ គោលបំណង​នៃការពាក់អាវទ្រនាប់របស់មិត្តនារី គឺដើម្បីរក្សាលំនឹង​ និង ​ការពារមិនឱ្យសុដន់យារធ្លាក់​ យោលយោគ​ចុះឡើង​ ជាពិសេស​សម្រាប់ស្រ្តីដែលមានសុដន់ធំ ។ យ៉ាងណាមិញ​ យោងតាម​ភស្តុតាងវិទ្យាសាស្រ្តមួយចំនួន បានបញ្ជាក់ថាការពាក់អាវទ្រនាប់អាចបង្កជាបញ្ហា​គ្រោះថ្នាក់ ច្រើនជាងគុណសម្បត្តិ ។

សាស្រ្តាចារ្យ​ និង អ្នកស្រាវជ្រាវ​វិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ​ Franche-Comte ឈ្មោះ Jean Dennis Rouillion បាន​ធ្វើការស្រាវជ្រាវអំពីគុណសម្បត្តិ និង គុណវិបត្តិរបស់​អាវទ្រនាប់ស្រ្តី​រយៈពេល  ១៥ ឆ្នាំ  ដោយមានស្រ្តីចូលរួម ៣៣០ នាក់ ចន្លោះអាយុពី ១៨ ទៅ​ ៣៥ ឆ្នាំ សុទ្ធតែជាស្រ្តីដែលទម្លាប់ពាក់អាវទ្រនាប់ជាប្រចាំ ហើយបានបង្ហាញលទ្ធផលដូចខាងក្រោម ៖ ជាធម្មតា អាវទ្រនាប់ស្រ្តី​មិនបានជួយ​ទ្រដើមទ្រូង ការពារមិនឱ្យសុដន់យារធ្លាក៉ និង ​កាត់បន្ថយ​ការឈឺចង្កេះអ្វីនោះទេ ផ្ទុយទៅវិញ​លទ្ធផល​ខុសស្រលះ គឺការពាក់អាវទ្រនាប់​ធ្វើ​ឱ្យ​សុដន់​ងាយនឹងយារធ្លាក់ទៅវិញទេ ។

សាស្រាចារ្យរូបនេះ​បានបន្ថែមទៀតថា ការពាក់អាវទ្រនាប់ធ្វើឱ្យស្ទះចរន្តឈាម​ ដូចនេះសុដន់ស្រ្តីដែលមិនពាក់អាវទ្រនាប់អាច​នឹងមានភាព​រួញយឺត ដោយសារសារធាតុខូឡាជេន​នៃសុដន់​កើនឡើង ។ ជាក់ស្តែង​ស្រ្តីភាគច្រើនដែលពាក់អាវទ្រនាប់​ ដោយសារតែ​មិនចង់ឱ្យមនុស្សជុំវិញខ្លួន​ចាប់អារម្មណ៍មើលតែបរិវេណសុដន់ ដូចនេះស្រ្តី​គួរថ្លឹងថ្លែង​ពី​ក្រសែភ្នែកអ្នកដទៃ និង​ សុខភាពសុដន់​របស់ខ្លួន ​។ ប៉ុន្តែតាម​ការស្រាវជ្រាវដដែលនេះ ក៏សង្កេតឃើញថា​ការពាក់អាវទ្រនាប់ក៏ជួយ​ លើកចុងសុដន់​ស្រ្តី​ងើបឡើងលើ​ប្រមាណជា ៧​ មិល្លិម៉ែត្រដែរ ៕  ​​​លក្ខិណា