Q&A ជំងឺខ្សោយបេះដូង​នៅក្នុង​វ័យ​ធ្វើការ​តើ​មាន​បញ្ហា​អ្វី​កើតឡើង​ខ្លះ​?

Doliprane TVC

​A ជំងឺខ្សោយបេះដូង​ជា​ជំងឺ​ស្ងៀមស្ងាត់​ដែលមាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​និង​បាន​ការពារ​ទាន់ពេលវេលា នៅពេល​បច្ចុប្បន្ននេះ ប្រជាជន​ទូទាំង​ពិភពលោក​មាន​ជំងឺខ្សោយបេះដូង​ប្រហែល ២៦ លាន​អ្នក ហើយ​និង​ឡើងដល់ ៤៦% ក្នុង​ឆ្នាំ ២០៣០ ទិន្នន័យ​ដែល​បាន​រកឃើញថា​មនុស្ស​ដែរ​មាន​អាយុ​ច្រើនជាង ៤០ ឆ្នាំ និង​ប្រឈមមុខ​ក្នុង​ការកើត​ជំងឺខ្សោយបេះដូង​ច្រើន ។

ជំងឺខ្សោយបេះដូង​គឺ​កើត​មកពី​ការដែល​បេះដូង​ស្រូបយក​ឈាម​ទៅ​ចិញ្ចឹម​គ្រប់ផ្នែក​នៃ​សារ​ពាង​កាយ​មិនបាន​គ្រប់គ្រាន់ រួមទាំង​សាច់ដុំ​បេះដូង​លោត​ខុសធម្មតា ដែល​ធ្វើ​ឲ្យ​បេះដូង​មាន​សភាព​ចុះខ្សោយ​ដូច​នោះ មិនបាន​ហាត់ប្រាណ គិត​ច្រើន បារ​ម្មណ៍​ច្រើន មាន​បញ្ហា​ជាមួយ​គ្រួសារ មិត្ត​ភ​ក្ដ និង​ផ្នែក​ផ្លូវភេទ ជាដើម ប្រសិនបើ​មាន​អ្នកជំងឺ​នៅក្នុង​គ្រួសារ គួរ​មើលថែ​សុខភាព​រាងកាយ​និង​សុខភាព​ផ្លូវចិត្ត​ឲ្យ​បានល្អ​ជាទីបំផុត ។​

Q បើ​យើង​បណ្ដោយ​ឲ្យ​ធ្មេញ​ពុក​យូរ​ទៅៗ តើ​វា​និង​កើត​ជំងឺ​អ្វីខ្លះ​?
A ប្រើ​សិន​បើ​លោក​អ្នកមាន​ធ្មេញ​ពុក រឿង​ដែល​កើតឡើង​ច្បាស់​ណាស់​ប្រាកដ​ជាមាន​ក្លិន​មាត់​មិនល្អ ទាំង​អ្នក​មិនដឹង​ខ្លួន​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ជាមួយ​អ្នកជិតខាង ក្នុងករណីនេះ​ប្រសិនបើ​អ្នក​ទុក​ឲ្យ​ធ្មេញ​ពុក​ខ្លាំង​បណ្ដាល​ឲ្យ​ពុក​ដល់​គល់​ធ្មេញ​ប៉ះ​ប្រព័ន្ធ​ប្រាសាទ​ធ្មេញ និង​ឆ្លង់​រោគ​កើត​ខ្ទុះ​នៅក្នុង​ឬ​ស​ធ្មេញ​បាន ហើយ​ខ្ទុះ​នេះ​វា​និងរ​កក​ន្លែ​ធ្លាយ​ចេញមក បើ​មាន​អាការ​បែបនេះ​សូម​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ ប្រសិនបើ​ទុក​យូរ​ទៅធ្វើ​ឲ្យ​ឆ្លង់​មេរោគ​កាន់តែច្រើន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បាន សូម​រំលឹកថា​ដើម្បី​សុខភាព​មាត់​ធ្មេញ​ល្អ​ត្រូវ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជំនាញ រាល់ ៦ ខែម្ដង ៕