យុវជន​ម្នាក់​ជេរប្រមាថ​និង​ប្រើពាក្យ​អសុរោះ​ទៅលើ​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រឿង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​

ភ្នំពេញ:  យុវជន​ម្នាក់​ដែលមាន​និន្នាការ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​បានធ្វើការ​ជេរប្រមាថ និង​ប្រើពាក្យ​អសុរោះ ទៅលើ​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពាក់ព័ន្ធ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​។
​  
 ​យុវជន​ដែល​បាន​ជេរប្រមាថ និង​ប្រើពាក្យ​អសុរោះ ទៅលើ​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Shun Phon  ហើយ​ទាក់ទង​ករណីនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ នឹង​អាច​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។​
​ 
  ​សូមជម្រាបថា នាពេល​កន្លងមកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួន​យុវជន​មួយចំនួន ពាក់ព័ន្ធ​ទៅ​និង​ការជេរប្រមាថ​ដោយ​ប្រើពាក្យ​អសុរោះ​ទៅលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយចំនួន និង​មាន​យុវជន​ខ្លះទៀត បានប្រកាស​ធ្វើ​ប​ដិ​វ​វត្ត​ន៍​ពណ៌​ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​៕​

យុវជន​ម្នាក់​ជេរប្រមាថ​និង​ប្រើពាក្យ​អសុរោះ​ទៅលើ​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រឿង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​