រោង​លំអង​កេសរ វត្ត​ឧណ្ណាលោម តម្លៃ​ជាង​២៣​ម៉ឺន​ដុល្លារ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ភ្នំពេញ: ​កុដិ​លេខ​៣១ ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា រោង​លំអង​កេសរ ក្នុង​វត្ត​ឧណ្ណាលោម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ បាន​មានប្រសាសន៍ថា
​រោង​លំអង​កេសរ​នេះ មាន​ទំហំ​២៣១​ម៉ែត្រការ៉េ ទទឹង​១១​ម៉ែត្រ និង​បណ្តោយ​១២​ម៉ែត្រ និង​កម្ពស់​២១​ម៉ែត្រ ប្លង់​សេ​បីសន្លឹក​កន្លះ មាន​៩​បន្ទប់ ធ្វើ​អំពី​បេតុង​អា​មេ ដែល​សាងសង់​រួច​នៅ​ខែ​ឆ្នូ ឆ្នាំ​២០១៥ ដោយ​ចំណាយ​ថវិកា​អស់​ជាង​២៣​ម៉ឺន​ដុល្លារ​។ សមិទ្ធផល​នេះ សាងសង់ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធសាសនា​ឲ្យ​បាន​គ្រប់​៥​ពាន់​ព្រះវស្សា និង​សម្រាប់​វត្ត​ឧណ្ណាលោម​។​

​លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា សមិទ្ធផល​នេះ ជាការ​រួមចំណែក​លើក​កម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​មានការ​រីកចម្រើន​។  រោង​លំអង​កេសរ​នេះ នឹង​ជាទី​សក្ការៈ​សម្រាប់ សីលវន្ត សីល​វ​ត្តី និង​ពុទ្ធបរិស័ទ​ប្រតិបត្តិ​សីល​វិន័យ​តាម​គន្លង​សាសនា​។
​លោក​អភិបាល បាន​កត់សម្គាល់ថា វិស័យ​ព្រះ​សាសនា កំពុងមាន​ការវិវត្ត​ន៍​ទៅតាម​ការរីកចម្រើនរ​បស់​ប្រទេសជាតិ​។  កាលពី​ជាង​៣០​ឆ្នាំមុន ក្នុង​វត្ត​ឧណ្ណាលោម​នេះ ត្រូវបាន​គេបោះបង់​ចោល និង​ទុក​ជាទី​ឃុំឃាំង​ក្នុង​របប​ប៉ុល ពត ប៉ុន្តែ​ក្រោយពី​បាន​រំដោះ​ថ្ងៃ​៧​មករា វត្ត​នេះ ត្រូវបាន​សាងសង់​ឡើងវិញ​ចេញពី​បាតដៃ​ទទេ រហូត​មានការ​រីកចម្រើន​ដូច​បច្ចុប្បន្ន​។​

​សូមបញ្ជាក់ថា គិត​មកទល់​បច្ចុប្បន្ន នៅ​ទូទាំង​រាជធានី​ភ្នំពេញ មា​នទី​វត្ត​អារាម​ជាង​១៤០​វត្ត និង​មាន​ព្រះសង្ឃ គង់​ជាង​៧​ពាន់​អង្គ​។

​លោក​បាន​បញ្ជាក់ថា នៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​អរិភាព​ផ្នែក​សាសនា​នៅឡើយ​ទេ ប៉ុន្តែ​ក៏ត្រូវ​ការពារ​ដែរ ព្រោះថា សាសនា​គង់វង្ស​បាន​វា​អាស្រ័យ​លើ​អ្នក​ជំនឿ​៕​

រោង​លំអង​កេសរ វត្ត​ឧណ្ណាលោម តម្លៃ​ជាង​២៣​ម៉ឺន​ដុល្លារ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

រោង​លំអង​កេសរ វត្ត​ឧណ្ណាលោម តម្លៃ​ជាង​២៣​ម៉ឺន​ដុល្លារ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

រោង​លំអង​កេសរ វត្ត​ឧណ្ណាលោម តម្លៃ​ជាង​២៣​ម៉ឺន​ដុល្លារ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​