១០ វិធី​ធ្វើ​ឲ្យ​បុរស​ត្រូវការ​អ្នក​

Doliprane TVC

​ពេលខ្លះ​ដោយសារតែ​ការមិន​បាន​យកចិត្តទុកដាក់​បញ្ហា​លើ​គ្រែបណ្តាលឱ្យ​បុរស​មានបំណង​ទៅរក​ស៊ី​ក្រៅ ហេតុនេះ​ដើម្បី​ចងជើង​បុរស​មិនឱ្យ​ទៅណា​ឆ្ងាយ និង ពិសេស​មាន​សេចក្តីត្រូវការ​អ្នក​មិនចេះ​ជិនណាយ​នោះ​គប្បី​អនុវត្ត​វិធី​ទាំង ១០ ដែលមាន​ដូចខាងក្រោម ៖

១- ជា​ភាគី​វាយលុក
​តាម​ទំនៀមទម្លាប់ និង ការ​ប្រៀនប្រដៅ​គឺ​ស្ត្រី​ជា​ភាគី​ត្រូវបាន​គេ​ហាមឃាត់​មិនឱ្យ​វាយលុក​មុន​បុរស​ឡើយ ពីព្រោះ​គេ​យល់ឃើញថា​«​ខ្លួន​ជា​ស្ត្រី មិន​ស័ក្តិសម​» ។ ប៉ុន្តែ​បច្ចុប្បន្ន​ទំនៀមទម្លាប់​នេះ​បាន​ផ្លាស់ប្តូ​រហើយ​អ្នកខ្លះ​បែរជា​ចាត់ទុកជា​បញ្ហា​ចាស់គំរឹល និង លែង​ធ្វើតាម​បន្តទៅទៀត ។ ហេតុនេះ​អ្នក​អាច​សាកល្បង​វាយលុក​មុន​ភាគី​បុរស​វិញ ។ អ្នក​សាកល្បង​មើល​នោះ​នឹង​ទទួល​អារម្មណ៍​ប្លែកៗ ហើយ​បុរស​កាន់តែ​ពេញចិត្ត​នឹង កាយវិការ​របស់​អ្នក​ផងដែរ ។​១០ វិធី​ធ្វើ​ឲ្យ​បុរស​ត្រូវការ​អ្នក​

២-​ប្រើ​មាត់​ឱ្យមាន​ប្រយោជន៍​
​បើសិន​មាន​ឧបករណ៍​អាច​បញ្ជាក់​ពី​អារម្មណ៍​ចូលចិត្ត​របស់​បុរស អ្នកនឹង​បានដឹងថា​រឿង​មួយ​នេះ បុរស​ពិតជា​«​ពេញចិត្ត​ស្តូក​តែម្តង​» ។ ការ ប្រើ​មាត់​មិន​ត្រឹមតែ​ជា​រឿង​មួយ​ផ្តល់​សេចក្តីសុខ​ពេញទី​ដល់​ភាគី​បុរស​ទេ ប៉ុន្តែ​វា​ជា​របស់​មួយ​ដែល​បុរស​ញៀន​នឹង​វា​ទៀតផង ។ របៀប​ប្រើ​មាត់​គឺ​អ្នក​ត្រូវ​ប្រើ​ទាំង​មាត់ និង អណ្តាត​សម្រាប់​រុក​រុល​គ្រប់​ចំណុច​យុទ្ធសាស្ត្រ​របស់គេ​ត្រូវ​ចេះ​ទាំង​ការ​ជញ្ជក់​ថ្នមៗ ការ​លិទ្ធ​នោះ​ពិតជា​ធ្វើឱ្យ​បុរស​គ្មាន​ថ្ងៃ​ទៅណា​ឆ្ងាយ​ពី​អ្នក​ឡើយ ។​

១០ វិធី​ធ្វើ​ឲ្យ​បុរស​ត្រូវការ​អ្នក​

៣-​និយាយឱ្យចំៗ​ចំណុច​
​ពី​សម្បក​ក្រៅ​បុរស​តែង​ចង់បង្ហាញ​ពី​ភាព​ប៉ិនប្រសប់ និង ភាពខ្លាំង​នៅលើ​គ្រែ​របស់ខ្លួន ប៉ុន្តែ​នៅពេល​បើកឆាក​ប្រយុទ្ធ​មែនទែន បុរស​ក៏ត្រូវ​ការចូលរួម​ពី​ស្ត្រី​យ៉ាង​ពេញទី​ដែរ ទើប​អាច​ដំណើរការ​ទៅបាន​យ៉ាង​រលូន និង មានការ​ពេញចិត្ត​ដល់​រូបគេ ។ ហេតុនេះ​ប្រការ​ល្អ​បំផុត​អ្នក​ត្រូវតែ​និយាយ​វែកញែក​ច្បាស់លាស់​ពី​ការ​ត្រូវអនុវត្ត​ជាមួយគ្នា ថា​ត្រូវធ្វើ​ដូចម្តេច​ទើប​វាយលុក​ចំ​ចំណុច និង ត្រឹមត្រូវ​បំផុត ។ ត្រូវ​និយាយ​ដោយ​ក្តី​ស្មោះត្រង់ និង ចំ​ចំណុច​រៀងៗ​ខ្លួន​ថា ត្រូវធ្វើ​អ្វីខ្លះ​ដើម្បីឱ្យ​ដំណើរការ​លើ​គ្រែ​របស់​អ្នក​មិន​ជួប​រឿងរ៉ាវ​រកាំចិត្ត ឬ មានទំនាស់​កើតឡើង​ដែល​ពិបាក​ដោះស្រាយ ។​

១០ វិធី​ធ្វើ​ឲ្យ​បុរស​ត្រូវការ​អ្នក​

៤-​ស្វែងរក​ក្បាច់​ប្លែកៗ​ដើម្បីឱ្យ​កាន់តែ​កក់ក្តៅ​
​ទោះបី​ការរួមរ័ក​ប្រើ​ក្បាច់​ដដែលៗ​ក៏ដោយ ប៉ុន្តែ​ការឈាន​ដល់ ចំណុចកំពូល​ក៏​តែង​ធ្វើឱ្យ​អ្នក​បាន​ស្គា​ល់វា​ជា​ញឹក​ញ​ប់ ។ យ៉ាងណា​ការ ប្រើ​ក្បាច់​ដដែលៗ​បែបនេះ​ក៏​អាច​ក្លាយជា​រឿង​មួយ​គួរឱ្យ​ធុញទ្រាន់ និង នឿយណាយ​ផងដែរ ។ ទោះបីយ៉ាងណា​បើ​ចង់​ទប់​ទល់នឹង​បញ្ហា​ទាំង នេះ អ្នក​គប្បី​ចេះ​រក​ក្បាច់​ប្លែកៗ​មក​ចូលរួម​ដែល​អាចធ្វើឱ្យ​បុរស​មាន​អារម្មណ៍​ប្លែកៗ និង ពេញចិត្ត ។ អ្នក​មិនត្រូវ​ព្រួយបារម្ភ​នឹង​ការប្រើ​ក្បាច់​ប្លែកៗ​ដោយ​មិន​សមរម្យ​ទេ ព្រោះថា បើកាលណា​មានការ​យល់ ចិត្ត​គ្នា​មានតែ​ភាគី​ម្ខាង​ទៀត​ពេញចិត្ត និង កោតសរសើរ​ពីអ្វី​ថ្មីៗ​ទៅវិញ​ទេ ។​

៥-​បបោសអង្អែល​ឱ្យបាន​យូរ​
​ការ​បបោសអង្អែល​មាន​ការនិយម​ចូលចិត្ត​ខុសៗ​គ្នា​រវាង​បុរស និង ស្ត្រី ព្រោះថា​ស្ត្រី​ត្រូវការ​រយៈពេល​យូរ​ទើប​អាច​សម្រេច​ដល់​គោលដៅ ផ្ទុយ​មកវិញ​សម្រាប់​បុរស​ប្រើ​រយៈពេល​ខ្លី​ក៏​អាច​ឈានដល់​ចំណុចកំពូល​ដែរ ។ ហេតុនេះ​រៀងរាល់​ការ​រួមភេទ​ត្រូវ​ចេះ​បបោសអង្អែល​ឱ្យមាន​អារម្មណ៍​ជោរជន់​ជាមុនសិន ព្រោះ​វា​ជា​ការដុត​បញ្ឆេះ​ឱ្យ​កើត​អារម្មណ៍​រោលរាល ព្រោះថា​មិន​ត្រឹមតែ​អ្នកជា​ស្ត្រី​ទេ​ដែល​ទទួល​សេចក្តីសុខ​ពេញទី សូម្បីតែ​បុរស​ក៏​ទទួល​អារម្មណ៍​នេះ​ដូចគ្នា ។​

៦-​បើកភ្លើង​ឱ្យមាន​ពន្លឺ​ព្រាលៗ​ជួយ​ដាស់​អារម្មណ៍​
​មិនត្រូវ​អៀនខ្មាស​ចំពោះ​ការបើក​ភ្លើង​បំភ្លឺ​នោះទេ ព្រោះថា​ពេល ខ្លះ​ការ​រួមភេទ​បែប​ងងឹត​មើលគ្នា​មិន​យល់​នោះ​ក៏​គ្មាន​ន័យ​ដែរ ។ ត្រូវ​ប្រើ​ភ្លើង​បំភ្លឺ​ព្រាលៗ ព្រោះ​ថាបើ​បុរស​បាន​មើលមុខ​អ្នក និង សម្លឹង​រូបរាង​របស់​អ្នក នោះ​កាន់តែ​ធ្វើ​ឱ្យគេ​ទទួល​សេចក្តីសុខ​ទ្វេដង ។ ត្រូវ​ចងចាំ​ថា ភាព​សិច​ស៊ី​នៃ​រូបរាង​របស់​អ្នក​ដើម្បី​បង្ហាញ​ដល់​បុរស​ជា​ដៃគូ​នោះ​ជា ប្រការ​មួយ​មិនអាច​មើលរំលង​បាន​សោះឡើយ ។​

៧-​តំណាល​ប្រាប់​ពី​ក្បាច់​ដែល​ធ្លាប់​មើល​ក្នុង​ភាពយន្ត
​អ្នក​ជាមួយ​ស្វាមី ឬ គូសង្សារ​ក្តី​បើ​មាន​ការយល់​គ្នា​ហើយ​ពេលនេះ អាច​តំណាល​ពី​ការ​ធ្លាប់បាន​មើល​រឿង​អាសអាភាស​ណាមួយ​ដើម្បី​ឱ្យគេ​អនុវត្ត​ក្បាច់​នេះ ។ វា​ជា​ព័ត៌មាន​ធម្មតា ប៉ុន្តែ​នៅពេលដែល​ប្រើ​វា គេ​ពិតជា​ភ្ញាក់ផ្អើល ហើយ​សរសើរ​អ្នក​ថា​ចេះ​ស្រាវជ្រាវ​អ្វី​ប្លែកៗ​សម្រាប់​ដៃគូ​ពុំខាន ។ អ្នក​មិនត្រូវ​ខ្លាច​ពីអ្វី​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​លើ​គ្រែ​ឡើយ ពីព្រោះ​វា​មាន​សារសំខាន់​ណាស់​បើ​អ្នក​បាន​យល់ចិត្ត​គ្នា​ហើយ បង្កើត​ស្នេហា​ផ្អែមល្ហែម​ជាមួយគ្នា​ញឹកញាប់​នោះ​។​

៨-​ធ្វើ​ពុត​ជា​ឈានដល់​ចំណុចកំពូល
​នៅមាន​ចំណុច​មួយទៀត​ដែល​អ្នក​មិនគួរ​មើលរំលង​ដែរនោះ គឺ ការបន្លំ​ធ្វើជា​ឈានដល់​ចំណុចកំពូល​ដើម្បីឱ្យ​បុរស​ជា​ដៃគូ​មាន​ក្តីរំភើប ។ ពេលខ្លះ​ការធ្វើជា​ឈានដល់​ចំណុចកំពូល​ក៏​អាចជួយ​បញ្ឆេះ​អារម្មណ៍​របស់ អ្នក​ឱ្យទទួល​សេចក្តីសុខ​ជាមួយ​បុរស​ដែរ ។ វា​ជា​ប្រការ​មួយ​មិនសូវ​ល្អ​ពិតមែន តែ​ពេលខ្លះ​វា​ក៏​ផ្តល់​ផលចំណេញ​ដល់​អ្នក​ផងដែរ ។ គេ​ថា​ការធ្វើ​ពុត ជា​ឈានដល់​ចំណុចកំពូល បាន​ក្លាយជា​វិធី​ធម្មតា​ទៅហើយ​សម្រាប់​ស្ត្រី ។ ហេតុនេះ​បើ​អ្នក​មិន​ធ្លាប់ប្រើ​វា​ក៏​អាច​សាកល្បង​ធ្វើ​ខ្លះ​ក៏​មិន​ថ្វី​ដែរ ។​

៩-​មិនត្រូវ​ប្រញាប់ប្រញាល់​
​ជា​ការពិត​បើទោះបី​បុរស​មិន​ត្រូវការ​បបោសអង្អែល​រយៈពេល​យូរ រហូត​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ក៏ដោយ ប៉ុន្តែ​ការដែល​ប្រញាប់ប្រញាល់ ឱ្យ​ការ​រួមភេទ​មាន​រយៈពេល​ខ្លី មិន​ផ្តល់​ផល​ល្អ​សម្រាប់​អ្នក​សោះឡើយ ។ អ្នក​មិនត្រូវ​រួមភេទ​ឱ្យតែបាន​ដើម្បី​បំពេញ​តួនាទី ឬ អារម្មណ៍​ត្រូវការ​របស់ ខ្លួន​ឡើយ ព្រោះ​វា​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​នៅពេល​ក្រោយ ។ ត្រូវ​ចេះ​អូសបន្លាយ​ពេល​ទាំង​ក្នុងពេល​បបោសអង្អែល និង ក្នុងពេល​រួម ភេទ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាពស្និទ្ធស្នាល និង បង្ហាញ​ក្តី​ស្រឡាញ់គ្នា​ឱ្យបាន​កាន់តែ​ខ្លាំងក្លា ។​

១០-​សន្ទនា​គ្នា​ក្រោយពី​បញ្ចប់​ល្បែង​ស្នេហា​លើ​គ្រែ​
​មិនមែន​រួមភេទ​ចប់​នាំគ្នា​ក្រោក​ទៅកាន់​បន្ទប់ទឹក​រៀងៗ​ខ្លួន​នោះទេ ព្រោះ​ការធ្វើ​បែបនេះ​ពុំបាន​បង្ហាញ​ពី​ការស្រឡាញ់​ដោយ​ក្តី​ថ្នមថ្នាក់​នោះ ឡើយ ពោលគឺ​ធ្វើឡើង​ដើម្បី​បំពេញតម្រូវការ​ផ្លូវភេទ​ប៉ុណ្ណោះ ។ ហេតុ នេះ​នៅពេល​បញ្ចប់​ល្បែង​នេះ​អ្នក​គួរ​ចំណាយពេល​បន្តិចបន្តួច​ឱបក្រសោប គ្នា ហើយ​និយាយ​សាសង​ផ្អែមល្ហែម​នោះ​អ្នក និង គេ​មិន​ត្រឹម​ទទួល​សេចក្តីសុខ​ផ្លូវកាយ​ទេ សូម្បី​ផ្លូវចិត្ត​ក៏​ទទួលបាន​សេចក្តីសុខ​ដូចគ្នា ៕ ដេប៉ូ​