ឥណ្ឌា បាញ់សាកល្បង គ្រាប់មីស៊ីល Prithvi-II ដែលជា បច្ចេកវិទ្យាផ្ទាល់ខ្លួន

ទីក្រុងញូវដេលី: ប្រភពព័ត៍មាន ពីស៊ិនហួរបានឲ្យដឹងថា ឥណ្ឌាកាលពីព្រឹក ថ្ងៃអង្គារនេះ បានធ្វើតេស្តសាកល្បងជោគជ័យ លើការបាញ់ គ្រាប់មីស៊ីល ដែលជាបច្ចេកវិទ្យាផ្ទាល់ខ្លួន នៅឯតំបន់ភាគខាងកើត នៃរដ្ឋOdisha ។

ប្រភពដដែលបានសរសេរទៀតថា គ្រាប់មីស៊ីល ដែលត្រូវបានគេដាក់ឈ្មោះថា Prithvi-II ត្រូវបានគេធ្វើតេស្តបាញ់សាកល្បង បានយ៉ាជោគជ័យ ចេញពីមូលដ្ឋានទ័ព របស់រដ្ឋមួយនេះ។ គួរបញ្ជាក់ថា នៅក្នុងការធ្វើតេស្តសាកល្បងលើកនេះវាបានរត់លើ ចម្ងាយផ្លូវប្រមាណជា៣០០គីឡូម៉ែត្រ និងមានសមត្ថភាព អាចបំពាក់ក្បាលគ្រាប់ទម្ងន់រហូតទៅដល់១០០០គីឡូ ក្រាមផងដែរ ។

ប្រទេសឥណ្ឌា ធ្លាប់បានធ្វើការបាញ់ សាកល្បងរួចម្តងហើយកាលពីខែវិច្ឆិកា ទៅហើយកងកម្លាំងទ័ពការពារជាតិ របស់ខ្លួនបានដាក់ប្រភេទគ្រាប់មីស៊ីល មួយនេះជាផ្លូវការទៅក្នុងបញ្ជី អាវុធរបស់ប្រទេសចាប់តាំងពីឆ្នាំ២០០៣ មកម្ល៉េះ ៕
ឥណ្ឌា បាញ់សាកល្បង គ្រាប់មីស៊ីល Prithvi-II ដែលជា បច្ចេកវិទ្យាផ្ទាល់ខ្លួន