ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក នៅ​រសៀល​ថ្ងៃ​ទី​១៦​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នេះ​បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែង​ហ្គេ​ម​បាញ់​ត្រី​១​កន្លែង តែ​ត្រូវ​ម្ចាស់​ទីតាំង​បាន​បិទទ្វារ​ផ្ទះ​មិន​ឲ្យ​កម្លាំង​គណៈ​បញ្ជាការ​ចូល​ត្រូ​ត​ពិនិត្យ​ឡើយ ដែល​ទីតាំង​នេះ​នៅ​ចំណុច​ក្បែរ​និង​ហាង​កាហ្វេ​ភ្នំពេញ​១៥A តាម​បណ្ដោយ​ផ្លូវ​២៥៥ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​និង​ទីតាំង​បើក​ល្បែង​ហ្គេ​ម​បាញ់​នេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​គឺ​សម្បូរ​ណាស់​ក្រុម​ក្មេង​ស្ទាវ​ដែល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ៗ​ចូល​មក​លេង​ហ្គេ​ម អ្វី​ដែល​គួ​អោយ​គត់​សម្គាល់​នោះ​មិន​ត្រឹមតែ​ចូល​លេង​ហ្គេ​ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ទីតាំង​នេះ​បន្ថែម​ទៀត ដែល​បង្ក​ភាព​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។

សូម​បញ្ជាក់​ថា អស់​រយៈពេល​ជាង​៣​ម៉ោង​ទៅ​ហើយ អាជ្ញាធរ​ក៏​ដូច​ជា​គណៈ​បញ្ជាការ​នៅ​មិន​ទាន់​មាន​វិធានការ​នៅឡើយ​ទេ​ដោយ​គ្រាន់តែ​យក​ឡាន​របស់​គណៈ​បញ្ជាការ​មក​ដាក់​នៅ​ខាង​មុខ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ​។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ធ្វើការ​រិះគន់​លោក​ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌទួលគោក​យ៉ាង​ចាស់​មាត់​ថា ការ​ចុះ​ចាប់​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​នេះ​អាជ្ញាធរ​ខណ្ឌ​ហាក់ដូចជា​ធ្វើ​លេង​ៗ​យ៉ាងម៉េច​ទេ ឬ​ក៏​មាន​អ្នកមាន​លុយ​អន្តរាគមន៍​បានជា​មិន​ហ៊ាន​កាត់​សោរ​ធ្វើ​ចូលចាប់​ហ្គេ​ម​បាញ់​ត្រី​ទាំងនោះ​អ​ញ្ចឹ​ង បែរជា​បណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​ទីតាំង​នោះ​ចាក់សោរ​ទ្វារ​ឌឺ នឹង​អាជ្ញាធរ​បែប​នេះ​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា បើ​ថ្ងៃក្រោយ​គ្រាន់តែ​ចុះ​មក​បន្លាច ឬ​បង្អើល​លេង​ៗ​បែប​នេះ កុំ​ចុះ​មក​ល្អ​ជាង​នាំ​អោយ​អ្នក​រកស៊ី​ខុសច្បាប់​ទាំងនោះ​មើលងាយ និង​រង​ការ​រិះគន់​ពី​សំណាក់​មហាជន​អត់​អំពើ​៕