Q&A: តើ​មាន​វិធី​អ្វី​ជួយ​នាង​ខ្ញុំ​ឱ្យ​ឈានដល់​ចំណុចកំពូល ?

Doliprane TVC

សំណួរ ៖ នាង​ខ្ញុំ​ជា​មនុស្ស​មិន​ងាយ​ឈានដល់​ចំណុចកំពូល​ឡើយ ឯ​ស្វាមី​មិនអាច​ស៊ូទ្រាំឡើយ ​គឺ​ប្រើពេល​ត្រឹមតែ ៣ ទៅ ៦ នាទី នោះ​នឹង​ខ្ជាក់​ចេញ​ទឹកកាម ហេតុនេះ​ធ្វើឱ្យ​នាង​ខ្ញុំ​ហាក់បីដូចជា​ទូក​ដែល​អណ្តែត​រសាត់​គ្មាន​ទិសដៅ​នៅ​កណ្តាលទន្លេ ។ តើ​មាន​វិធី​អ្វីដែល​ជួយ​ឱ្យ​នាង​ខ្ញុំ​មានឱកាស​ឈានដល់​ចំណុចកំពូល ?

ចម្លើយ ៖ ការកើតមាន​បញ្ហា​នេះ​មិនមែន​មានតែ​អ្នក​ទេ ពោល​គឺជា​រឿង​កើតឡើង​ធម្មតាសម្រាប់​ស្ត្រី​ជាទូទៅ​ភាគច្រើន​ទៅហើយ ។ ចូរ​អ្នក​រំងាប់​ចិត្ត ហើយ​រិះរក​វិធី​ដោះស្រាយ​ទើប​ជាការ​ប្រសើរ​បំផុត ។ ជាដំបូង​អ្នក​ចងចាំ​ថា​ការ​បបោសអង្អែល​មុនពេល​រួមភេទ គឺជា​រឿង​សំខាន់​មួយសម្រាប់​ការឈាន​ដល់​ចំណុចកំពូល​របស់​ស្ត្រី​ក្នុងពេល​រួមភេទ ។ ក្រៅពីនេះ​ក៏ត្រូវ​រក​វិធី​ទប់ទល់​ការបញ្ចេញ​ទឹកកាម​របស់​បុរស​ដែរ ។ ក្នុងករណីនេះអ្នក​ត្រូវ​ពិភាក្សា​ជាមួយ​ស្វាមី​ដោយ​លៃលក​យ៉ាងណា​ឱ្យគេ​ចំណាយពេល​ឱ្យបាន​ច្រើន​មុនពេល​ការ​រួមភេទ​ឈានដល់​ចំណុចកំពូល ។

ជាមួយគ្នា​អ្នកត្រូវតែ​ចេះ​ព្យាយាម​ផ្តល់​ភាព​ស្រើបស្រាល​ដល់ដៃ​គូ ឯ​បុរស​ក៏​គួរតែ​សិក្សា​បន្ថែមទៀតថា តើ​អ្វី​ទៅ​ដែល​ជំ​រុញឱ្យ​ស្ត្រី​ដោះ​ឡេវអាវ ឬ ខោ​ផង ។ ស្ត្រី​ខ្លះ​ប្រហែលជា​បានទទួល​ភាព​ស្រើបស្រាល​ជាមួយ​ការ​ថើប ប៉ុន្តែ​វា​មិន​ពិតប្រាកដ​ទាំងអស់សម្រាប់​ស្ត្រី​គ្រប់រូប​នោះទេ ។ បុរស​ត្រូវ​បបោសអង្អែល​ត្រង់ចំណុច​សំខាន់ៗ ដូចជា នៅ​ដើមទ្រូង ប្រដាប់ភេទ ជាដើម ។ ក្រៅពីនេះ​បើ​អាច​រួមភេទ ដោយ​អូ​រ៉ា​ល់​សិច​ផង​កាន់តែ​ប្រសើរ​ថែមទៀត​ដើម្បី​ដុត​បញ្ឆេះ​អារម្មណ៍​ឱ្យ​ស្ត្រី ។

ការ​បបោសអង្អែល​ផ្លូវកាយ​ជា​បញ្ហា​មួយផ្នែក ឯការ​បបោសអង្អែល​មួយទៀត​មិនអាច​មើលរំលង​បានដែរ គឺ​ការ​បបោសអង្អែល​លួងលោម ជាមួយ​ពាក្យសម្តី​ដែល​បុរស​ត្រូវ​ចេះ​ប្រើពាក្យទន់ភ្លន់​រួមផ្សំ​អាចជួយ​ជំរុញ​ដល់​ការ​ឆាប់​ឈានដល់​ចំណុចកំពូល​របស់​ស្ត្រីដែល​ជួយ​មិនឱ្យ​ជួប​ការលំបាក​ត្រង់ចំណុច​នេះ​ទៀតឡើយ ៕