អតីតប្រមុខ UN លោក Boutros Boutros-Ghali បាន​ទទួល​មរណភាព

លោក Boutros Boutros Ghali (ឆ្វេង) នាអំឡុងនៃការបំពេញ​បេសកកម្មនៅ​កម្ពុជាក្នុង​ឆ្នាំ​១៩៩៣។ រូបថត ឯកសារ UNក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បាន​ប្រកាសពី​ដំណឹងមរណភាព​របស់​លោក Boutros Boutros-Ghali អតីតអគ្គលេខាធិការ​នៃស្ថាប័ន​កំពូលមួយនេះ នាថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦ ក្នុងអាយុ​៩៣​ឆ្នាំ។

លោក Boutros Boutros-Ghali អ្នក​កាទូតអេហ្ស៊ីប បាន​ក្លាយ​ជាជន​ជាតិ​អាហ្វ្រិក​ដំបូង​ដែល​បាន​កាន់​តំណែងជាអគ្គ​លេខាធិការ UN ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៦ ។ លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេសអេហ្ស៊ីបពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៩១ និង​ជាអន្តរការី​កំពូល​ម្នាក់​នា​កិច្ចព្រម​ព្រៀង​សន្តិភាព​រវាងអេហ្ស៊ីប និងអ៊ីស្រាអែល កាលពី​ឆ្នាំ​១៩៧៩ ។
 
ជាមួយ​គ្នានេះ លោកក៏​ធ្លាប់​កាន់​តំណែងជាអគ្គ​លេខាធិការ​នៃ​បណ្តាញ​ក្រុម​ប្រទេសនិយាយ​ភាសាបារាំង (Francophonie) ពីឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០២ ផងដែរ៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​